• English
  • ភាសាខ្មែរ
  • Chinese

បងប្អូនកម្មករនិយោជិតរោងចក្រ អេជេ ថេកស្ថាយ ឯ.ក ចូលរួមថវិកាឧបត្ថម្ភចំនួន ៣៧៤,២០០រៀល ជួយដល់កងទ័ព និងជនភៀសសឹក

លោក លី វិចិត្រ តំណាងមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានថ្លែងអំណរគុណចំពោះ បងប្អូនកម្មករនិយោជិតនៃរោងចក្រ អេជេ ថេកស្ថាយ ឯ.ក ដែលមានទីតាំងភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានចូលរួមថវិកាឧបត្ថម្ភចំនួន ៣៧៤,២០០រៀល សម្រាប់ជួយដល់កងទ័ពខ្មែរជួរមុខ និងជនភៀសសឹក ពីសង្រ្គាមឈ្លានពានសៀ មកលើទឹកដីខ្មែរ។

លោក លី វិចិត្រ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងគោរពជូនពរ ចំពោះបងប្អូនសប្បុរសជនទាំងអស់ ប្រកបកិច្ចការរកស៊ីឱ្យរីកចម្រើន និងជួបប្រទះពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Related posts