កណ្ដាល៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ បានផ្ដល់ប្រាក់ឧបត្ថម្ភសរុបចំនួន៤៦០,០០០រៀលជូនសមាជិកសហជីពដែលសម្រាលកូនចំនួន៥នាក់ និងរៀបអាពាហ៍ពិពាហ៍ចំនួន១នាក់ ក្នុងនោះរួមមាន៖
១. ឈ្មោះ សម សារ៉េត អត្តលេខ 02274 ផ្នែកអូសកាវA6។
២. ឈ្មោះ ភ័ក្រ សៀវយ៉ុង អត្តលេខ 05983 ផ្នែកវិចខ្ចប់A1។
៣.ឈ្មោះ ភុល ចន្តា អត្តលេខ 05618 ផ្នែកបិតកាវA
៤.ឈ្មោះ មាន ស្រីទូច អត្តលេខ 03772 ផ្នែកផ្គុំA1
៥.ឈ្មោះ រ៉េត ផានី អត្តលេខ 01884 ផ្នែកតុកាត់A2
៦.ឈ្មោះ ស៊ីន ស្រីយ៉ា អត្តលេខ 04728 ផ្នែកតុកាត់B
ឆ្លៀតឱកាសនោះ លោក ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕