កំពង់ស្ពឺ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន៣៤៨,៩០០រៀល ជូនសមាជិកចំនួន ៣នាក់ ក្នុងនោះរួមមាន៖
១. ឈ្មោះ ស៊ន ដានី អត្តលេខ00272 បម្រើការងារនៅផ្នែកដេរA9 មូលហេតុដោយសារប្ដីរបស់គាត់បានជួបគ្រោះថ្នាក់ចរាចរណ៏ត្រូវសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ដោយទទួលបានថវិការៃអង្គាសចំនួន ១២០,០០០រៀល។
២. ឈ្មោះ សុន ស្រីស្រស់ អត្តលេខ1475 បម្រើការងារនៅផ្នែកQC មូលហេតុដោយសារបងប្រុសរបស់គាត់បានជួបគ្រោះថ្នាក់ចរាចរណ៏បណ្ដាលអោយបាត់បង់ជីវិត ដោយទទួលបានថវិការៃអង្គាសចំនួន ១២៧,៩០០រៀល។
៣. ឈ្មោះ ផន ចាន់ដា អត្តលេខ2950 បម្រើការងារនៅផ្នែកដេរ មូលហេតុដោយសារកូនរបស់គាត់បានជួបគ្រោះថ្នាក់ចរាចរណ៏ធ្ងន់ធ្ងរត្រូវសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ដោយទទួលបានថវិការៃអង្គាសចំនួន ១០១,០០០រៀល។
ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លូនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕