• English
  • ភាសាខ្មែរ
  • Chinese

តំណាងរោងចក្រ គីនវ៉េ (ខេមបូឌា) អ៊ិនធើលីជេន ហូម ហ្វរនីស៊ីង មេនូហ្វេកឈ័រ ឯ.ក ព្រមទាំង បងប្អូនកម្មករ-និយោជិត ចូលរួមថវិកាឧបត្ថម្ភចំនួន ៣៥០,០០០រៀល និង ១០០ដុល្លា ជួយដល់កងទ័ព និងជនភៀសសឹក

លោក លី វិចិត្រ តំណាងមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានថ្លែងអំណរគុណចំពោះ តំណាងរោងចក្រ គីនវ៉េ (ខេមបូឌា) អ៊ិនធើលីជេន ហូម ហ្វរនីស៊ីង មេនូហ្វេកឈ័រ ឯ.ក ព្រមទាំង បងប្អូនកម្មករ-និយោជិត ដែលមានអាសយដ្ឋាននៅភូមិឃ្លាំងសម្បត្ដិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ចូលរួមថវិកាឧបត្ថម្ភចំនួន ៣៥០,០០០រៀល និង ១០០ដុល្លា សម្រាប់មូលជួយដល់កងទ័ពខ្មែរជួរមុខ និងជនភៀសសឹក ពីសង្រ្គាមឈ្លានពានសៀម មកលើទឹកដីខ្មែរ។

លោក លី វិចិត្រ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងគោរពជូនពរ ចំពោះបងប្អូនសប្បុរសជនទាំងអស់ ប្រកបកិច្ចការរកស៊ីឱ្យរីកចម្រើន និងជួបប្រទះពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Related posts