កំពង់ស្ពឺ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១៧៧,៦០០រៀល ជូនសមាជិកសហជីពដែលជួបគ្រោះថ្នាក់ចរាចរណ៍និងមានជំងឺចំនួន២នាក់ ក្នុងនោះរួមមាន៖
១.ឈ្មោះ គឹន សុខលៀង ភេទប្រុស អត្តលេខ CUTT.0024 ផ្នែកតុកាត់ ថវិកាចំនួន៧៣,៣០០រៀល គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍។
២.ឈ្មោះ យៅ ទូច ភេទស្រី អត្តលេខD.0326 មុខងារទឹកថ្នាំ.B ថវិកាចំនួន១០៤,៣០០រៀល ម្ដាយរបស់គាត់បានព្យាបាលជំងឺទឹកនោមផ្អែមនិងវះកាត់។
នាឱកាសនោះ លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក(ខេមបូឌា)ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕