• English
  • ភាសាខ្មែរ
  • Chinese

លោកស្រី ដួង ស្រីវង់ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អូសិន យូញៀន ស្ព័ត (ខេមបូឌា) ឯ.ក បាននាំយកថវិកាចំនួន១៥៣,០០០រៀលជូនសមាជិកសហជីពម្នាក់ដែលម្ដាយរបស់គាត់បានទទួលមរណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក​ លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោកស្រី ដួង ស្រីវង់​ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អូសិន យូញៀន ស្ព័ត (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ  ។ បាននាំយកថវិកាចំនួន១៥៣,០០០រៀលជូនសមាជិកសហជីពម្នាក់ឈ្មោះ ជួង លីហួ ភេទ ប្រុស អត្តលេខ11150 បម្រើការងារផ្នែកដេរ មូលហេតុដោយសារម្ដាយរបស់គាត់បានទទួលមរណភាព។ ថវិកាទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក។

នាឱកាសនោះ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អូសិន យូញៀន ស្ព័ត (ខេមបូឌា) ឯ.ក ក៏បានថ្លែងអំណរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន អូសិន យូញៀន ស្ព័ត (ខេមបូឌា) ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

Related posts