កណ្តាល៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតិពី ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា លោក សែ ចិត មន្រ្ដីសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានចុះទៅសួរសុខទុក្ខសមាជិកសហជីព និងថ្នាក់ដឹកនាំសហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ស្ថិតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល។
នាឱកាសនោះ លោក សែ ចិត ក៏បានឱ្យសមាជិកសហជីពទឹកចិត្ដកម្មករ នៃក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ដែលមានចំនួនប្រមាណជាង៧០% ស្ម័គ្រចិត្ដផ្ដិតមេដៃកាត់ប្រាក់ឈ្នួល និងឱ្យខាងក្រុមហ៊ុនបញ្ជាក់អំពីសមាជិកភាពសហជីព ដើម្បីរៀបចំឯកសារស្នើសុំភាពជាតំណាងនៃក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក៕