កំពង់ស្ពឺ៖នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ បានយកប្រាក់ឧបត្ថម្ភជូនកម្មការិនី ទើបសម្រាលកូនរួចចំនួន ៣នាក់ ដោយម្នាក់ៗទទួលបានថវិកាឧបត្ថម្ភចំនួន ១០០,០០០រៀល។ សរុបថវិកាឧបត្ថម្ភចំណាយអស់ ៣០០,០០០រៀល។