• English
  • ភាសាខ្មែរ
  • Chinese

កម្មករនៃរោងចក្រ វេនធូរ៉ា បានរៃអង្គាសថវិការជូនកម្មករ យ៉េត ពេទ្យ កំពុងមានទុក្ខទម្ងន់

កំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤១ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើការរ៉ៃអង្គាសថវិការពីបងប្អូនកម្មករដែលកំពុងធ្វើការក្នុងក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ ដើម្បីចូលរួមជួយដល់កម្មករឈ្មោះ យ៉េត ពេទ្យ ធ្វើការក្នុងក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អាគារ D ផ្នែកទឹកថ្នាំ កំពុងជួបទុក្ខក្រៀមក្រំដោយម្ដាយរបស់កម្មករ យ៉េត ពេទ្យ ទទួលមរណៈភាព។

ថវិការដែលបានរ៉ៃអង្គាសមានចំនួន ៣០៣,៣០០រៀល បានប្រគល់ជូនកម្មករ យ៉េត ពេទ្យ។

តំណាងបងប្អូនកម្មករក្នុងក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ ទាំងអស់ ក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ៕