• English
  • ភាសាខ្មែរ
  • Chinese

លោក សែ ចិត ប្រធានសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន វេនធូរ៉ា និងក្រុមការងារបានពាំនាំយកថវិកាទៅចូលរួមបុណ្យសពកម្មការិនី

តាកែវ៖ ភូមិព្រៃតាឡយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ នៅក្បាលព្រលប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សែ ចិត ប្រធានសហជីព នៃក្រុមហ៊ុន វេនធូរ៉ា និងក្រុមការងារ
សហជីពទឹកចិត្ដកម្មករកម្ពុជា នៃរោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានពាំនាំយកថវិកាទៅចូលរួមបុណ្យសពកម្មការិនីឈ្មោះ ជួប កូឡា អត្ថលេខ266335 ផ្នែកដេរ ក្រុមC3
ដោយបានគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលចេញពីធ្វើការជិះម៉ូតូត្រលប់ទៅផ្ទះវិញ។ 

ក្នុងនោះកម្មករ កម្មការិនីនៅក្រុមហ៊ុន វេនធូរ៉ា ក៏បានចូលរួមរំលែកទុក្ខជាថវិកាចំនួន ១,០២២,១០០រៀល, ក្រុមហ៊ុន វេនធូរ៉ា ចូលរួម
រំលែកទុក្ខជាថវិកាចំនួន ៤០០,០០០រៀល, ប្រាក់ខែចុងក្រោយ និងអត្ថប្រយោជន៍ផ្សេងៗ ចំនួន ១០០ដុល្លា និង១៧៥,៨០០រៀល, សហជីពទឹកចិត្ដកម្មករកម្ពុជា ចូលរួមរំលែកទុក្ខ
ជាថវិកាចំនួន ៤០០,០០០រៀល។
សរុបថវិកាមានចំនួន ១០០ដុល្លា និង ១,៩៩៧,០០០រៀល។

ជាចុងក្រោយ ក្រុមការងារសូមជូនបុណ្យកុសលដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន វេធូរ៉ា
បានបុណ្យស្មើៗគ្នា៕