កំពង់ស្ពឺ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ទិត សុភា និង លោក ឌី សំបានតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ដែលមានអាសយដ្ឋាននៅភ្ភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានរៃអង្គាសទឹកប្រាក់ចំនួន១៤១,៣០០រៀលជូនកម្មករម្នាក់ឈ្មោះ អ៊ិន ប៉ិច អត្តលេខAJ01016 បម្រើការងារផ្នែកដេរ ក្រុមC3 មូលហេតុដោយសារគាត់ឈឺធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យ។
នាឱកាសនោះ លោក ទិត សុភា និង លោក ឌី សំបាន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជាប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក សូមអរគុណដល់បងប្អូនទាំងអស់ដែលចូលរួមសហការជាថវិកាផ្ទាល់ខ្លួនតាមសទ្ធាជ្រះថ្លារៀងៗខ្លួននិងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

.jpg)
.jpg)


