អត្ថប្រយោជន៍សំខាន់ៗដែលបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកប.ស.ស.ទទួលបានពីគោលនយោបាយថ្មីរបស់រដ្ឋាភិបាល
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញពីអត្ថប្រយោជន៍សំខាន់ៗចំនួន៣ប្រភេទដែលបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស. ទទួលបានដោយចំណាយត្រឹម១៥ ៦០០ រៀលក្នុង១ខែតាមរយៈគោលនយោបាយថ្មីរបស់ប្រមុខរាជរដ្ឋាបាលកម្ពុជាដែលបានប្រកាសដាក់ចេញកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ។
អត្ថប្រយោជន៍សំខាន់ៗទាំងនោះរួមមាន ទី១. ការទទួលបានសេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ ទី២. ការទទួលបានប្រាក់បំណាច់មាតុភាព និងទី៣. ការទទួលបានប្រាក់វិភាជន៍បូជាសព។
បន្ថែមពីនេះ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់អាចពិនិត្យពិគ្រោះយោបល់ និងព្យាបាលជំងឺ នៅគ្រប់មន្ទីរពេទ្យជាដៃគូ ប.ស.ស. ទូទាំងប្រទេស ដោយឥតគិតថ្លៃ។
ប្រជាពលរដ្ឋដែលជាបុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. សូមអញ្ជើញទៅកាន់ទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់ ប.ស.ស.៕