• English
  • ភាសាខ្មែរ
  • Chinese

សហជីពទឹកចិត្ដកម្មករកម្ពុជា និងមន្រ្ដី ប.ស.ស ចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍ បុគ្គលស្វ័យនិយោជន៍ និងចែកស្រោមអនាម័យជូនកម្មករ កម្មការិនី

កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ២០២៣ មន្រ្ដី ប.ស.ស បានចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍ពីការចុះឈ្មោះជាបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកគ្រួសាររបស់សមាជិក ប.ស.ស ជូនដល់កម្មករ កម្មការិនី នៅក្នុងក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្នុង​ឱកាសនោះ មន្រ្ដី ប.ស.ស ក៏បានអញ្ជើញ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន មីឡានណា លេឌើវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក ចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយនេះផងដែរ។ មិនត្រឹមតែពន្យល់ពីអត្ថប្រយោជន៍ពលរដ្ឋដែលជាបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកគ្រួសាររបស់សមាជិក ប.ស.ស ប៉ុណ្ណោះទេ ថែមទាំងមានការពន្យល់ពីការប្រើប្រាស់ស្រោមអនាម័យ និងចែកស្រោមអនាម័យដល់បងប្អូនកម្មករ កម្មការិនីដែលកំពុងបំរើការក្នុងក្រុមហ៊ុន មីឡានណានេះផងដែរ៕

Related posts