• English
  • ភាសាខ្មែរ
  • Chinese

លោក អ៊ុំ ភារៈ និងលោក សៅ វណ្ណី តំណាងសហជីពទឹកចិត្ដស្រ្ដីកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ២០៨,៦០០រៀល ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីលោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា លោក អ៊ុំ ភារៈ និងលោក សៅ វណ្ណី តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ថវិការឧបត្ថម្ភនេះបានពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក នឹងបានផ្ដល់ជូនដល់សមាជិកឈ្មោះ ស៊ឹម ប៊ុត ភេទស្រី អត្តលេខZB0640 ផ្នែកដេរ ក្រុម7 មូលហេតុឪពុករបស់គាត់ទទួលមរណៈភាព។

 ថវិការដែលបានរៃអង្គាសជូនគាត់មានចំនួនទឹកប្រាក់សរុប២០៨,៦០០រៀល។

 ស្របពេលជាមួយគ្នានេះក៏សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក ទាំងអស់ដែលគ្រប់ពេលតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមជួយដល់បងប្អូនដែលបានជួបទុក្ខលំបាក និងសូមជូនបុណ្យកុសល្យទាំងនេះដល់បងប្អូនឱ្យបានស្មើៗទាំងអស់គ្នា៕

Related posts