• English
  • ភាសាខ្មែរ
  • Chinese

លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក បានរៃអង្គាសថវិកាចំនួន ៣០០,០០០រៀលជូនទៅដល់សមាជិកសហជីពម្នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ បានរៃអង្គាសថវិកាចំនួន៣០០,០០០រៀល ជូនសមាជិកម្នាក់ឈ្មោះ ហុក សុផាន់ណា អត្តលេខLR43.18Q នៅភូមិក្រាំងពង្រ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមូលហេតុកូនរបស់គាត់ដែលសម្រាលបានបាត់បង់ជីវិត។​ ថវិកាដែលឧបត្ថម្ភជូនគាត់បានពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក

ឆ្លៀតឱកាសនោះ លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក សូមចូលរួមសោកស្ដាយទៅដល់ប្អូនស្រី និងសូមអរគុណដល់បងប្អូនកម្មករ​ កម្មការិនីប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕