កំពង់ស្ពឺ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពសុភមង្គលកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន មីឡានណាលេឌើរវែរ អឹមអេហ្វវ៉ាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគង់ពិសី ខេត្ដកំពង់ស្ពឺ។បានរៃអង្គាសមូលនិធិថវិកាចំនួន១,១៣៨,១០០រៀលជូនដល់កងទ័ពខ្មែរនៅសមរភូមិជួរមុខដែលកំពុងធ្វើសឹកសង្គ្រាមយ៉ាងក្ដៅគគុកដើម្បីការពារទឹកដីកម្ពុជាពីការឈ្លានពានពីសំណាក់កងទ័ពសៀមតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជួយទៅដល់ប្រជាជនភៀសសឹកពីកន្លែងមានសង្គ្រាមទៅទីទួលសុវត្ថិភាព។ ។ថវិកាទាំងអស់បានមកពីការរៃអង្គាសមូលនិធិពីបងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន មីឡានណាលេឌើរវែរ អឹមអេហ្វវ៉ាយ (ខេមបូឌា) ឯ.ក។
ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន មីឡានណាលេឌើរវែរ អឹមអេហ្វវ៉ាយ (ខេមបូឌា) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ឡានណាលេឌើរវែរ អឹមអេហ្វវ៉ាយ (ខេមបូឌា) ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយដល់កងទ័ពខ្មែរនិងជនភៀសសឹក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕




