• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពកម្លាំងចិត្ដយុវជនកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកចំនួន ៤៤៨,៨០០រៀល ប្រចាំក្រុមហ៊ុន ហូលីវ៉េល ហេនប៉េក ម៉េនញ៉ូហ្វេកធើរីង

កណ្ដាល ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ឌីណា ប្រធានសហព័ន្ធសហជីពកម្លាំងចិត្តយុវជនកម្ពុជា លោកស្រី ឆាវ ផល្លា លោក សុខ រ៉ូ និងលោក អូន ប៉ុណ្ណា តំណាងសហជីពកម្លាំងចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ហូលីវ៉េល ហេនប៉េក ម៉េនញ៉ូហ្វេកធើរីង ដែលមានអាសយដ្ឋានស្ថិតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានផ្ដល់ថវិការឧបត្ថម្ភចំនួន ៤៤៨,៨០០រៀល ជូនសមាជិកសហជីពចំនួន ៣នាក់ដោយក្នុងនោះរួមមាន៖

១ សមាជិកដែលជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិត ចំនួន ៣២៨,៨០០រៀល

២  ឈ្មោះ ហឿន ស្រីណាង ភេទស្រី ក្រុម9 អត្តលេខ3541 មូលហេតុសំរាលកូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០,០០០រៀល

និងទី៣ ឈ្មោះ គ្រី ធារី ភេទស្រី ក្រុម4 អត្តលេខ3232 មូលហេតុសំរាលកូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០,០០០រៀល៕