• English
  • ភាសាខ្មែរ
  • Chinese

លោក ឌី សំបាន និងលោកស្រី ចាន់ ស៊ីនឿន តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១០៨,២០០រៀល ជូនសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ លោក ឌី សំបាន និងលោកស្រី ចាន់ ស៊ីនឿន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភដែលបានពីការរៃអង្គាសចំនួន ១០៨,២០០រៀល ជូនសមាជិកសហជីពឈ្មោះ ឃីម សុខលន ភេទស្រី អត្តលេខAJ00068 ផ្នែកដេរ ក្រុមA4 ដោយសារគាត់មានជំងឺសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។

លោក ឌី សំបាន និងលោកស្រី ចាន់ ស៊ីនឿន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា សូមថ្លែងអំណរអរគុណដល់បងប្អូនកម្មករប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ទាំងអស់ដែលគ្រប់ពេលតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមចំណែកជួយដល់បងប្អូនដែលបានជួបទុក្ខលំបាក និងសូមជូនបុណ្យកុសល្យទាំងនេះដល់បងប្អូនកម្មករ-កម្មការិនីឱ្យបានស្មើៗទាំងអស់គ្នា៕

Related posts