Dissemination

លោក សែ ចិត និងក្រុមការងារតំណាងសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ពាំនាំបច្ច័យ ១,៥៩២,៧០០រៀល ចូលរួមរំលែកទុក្ខសមាជិកសហជីព
កំពង់ស្ពឺ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា លោក សែ ចិត ប្រធានសហជីពមូលដ្ឋាន និងក្រុមការងារ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា បានចូលរួមបុណ្យរំលែកទុក្ខបុណ្យសពសមាជិកសហជីពឈ្មោះ សន សីហា ភេទប្រុស អត្តលេខ២០៧៤០ ផ្នែកឃ្លាំង ដែលធ្វើការនៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ដោយបានជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិតកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។ លោក សែ ចិត និងក្រុមការងារ បានពាំនាំបច្ច័យចូលរួមបុណ្យសពមានចំនួន ១,៥៩២,៧០០រៀល ក្នុងនោះរួមមាន៖ ១, លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា ចូលរួមជាបច្ច័យចំនួន ៤០០,០០០រៀល ២, នាយកក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ចូលរួមជាបច័្ចយចំនួន ៤០០,០០០រៀល ៣, ប្រាក់ខែចុងក្រោយរបស់គាត់មានចំនួន ៣៥០,៨០០រៀល ៤, ថវិការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពមានចំនួន ៤៤១,៩០០រៀល ស្របពេលជាមួយគ្នានោះផងដែរ លោក សែ ចិត ក៏បានចូលលរួមរំលែកទុក្ខ😭😭ដ៏កៀមក្រំដល់គ្រួសារសព សូមបួងសួង...

លោក នុត រ៉ុង តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ១៤៤,២០០រៀល ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក
កំពង់ស្ពឺ៖នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក នុត រ៉ុង តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា បានធ្វើការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពនៃក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ជូនដល់កម្មការិនីជាសមាជិកសហជីពមួយរូប ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។ ថវិការដែលបានផ្ដល់ជូនគាត់សរុបមានចំនួន ១៤៤,២០០រៀល៕ ជាមួយគ្នានោះផងដែរ លោក នុត រ៉ុង តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ក៏បានជូនពរគាត់ឆាប់ជាសះស្បើយ និងសូមថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែមានសទ្ធាជ្រះថ្លាចូលរួមជាថវិការដើម្បីជួយដល់សមាជិកសហជីពយើង និងសូមជូនបុណ្យដែលបានកើតឡើងដល់សមាជិក និងបងប្អូនកម្មករ-កម្មការិនីទាំងអស់គ្នាផងដែរ៕

លោក ភុន ផាន តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ១៩៨,២០០រៀល ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក
កំពង់ស្ពឺ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ លោក ភុន ផាន និងលោក អាន ភិរុណ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ ថវិការឧបត្ថម្ភនេះបានពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក នឹងបានផ្ដល់ជូនដល់ប្អូនឈ្មោះ ជឿន ឆិល ភេទប្រុស អត្តលេខ២២៨៤២ ផ្នែកPE(D&E) ដោយសារឪពុកគាត់បានទទួលមរណៈភាព។ ថវិការដែលបានរៃអង្គាសជូនគាត់មានចំនួនទឹកប្រាក់សរុប១៩៨,២០០រៀល។ សូមចូលរួមរំលែកទុក្ខ😭😭ដ៏កៀមក្រំដល់គ្រួសារប្អូន ដែលបានបាត់បង់លោកឪពុកជាទីគោរព ស្រលាញ់ និងសូមបួងសួងវិញ្ញាណក្ខន្ដអ៊ុំប្រុសទៅកាន់សុគតិភព។ ស្របពេលជាមួយគ្នានេះក៏សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់ដែលគ្រប់ពេលតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមជួយដល់បងប្អូនដែលបានជួបទុក្ខលំបាក និងសូមជូនបុណ្យកុសល្យទាំងនេះដល់បងប្អូនឱ្យបានស្មើៗទាំងអស់គ្នា៕

លោក ម៉ួន មេង និងក្រុមការងារ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ១,២០០,០០០ រៀល ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក
កំពង់ឆ្នាំង៖នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា លោក ម៉ួន មេង និងក្រុមការងារ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា បានផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនដល់បងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពនៃក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ថវិការឧបត្ថម្ភដល់សមាជិកទាំងនេះគឺផ្ដល់ទៅលើសមាជិកដែលទើបរៀបអាពាហ៍ពិពាហ៍ សម្រាលកូន និងមានជម្ងឺឈឺលើសពីមួយសប្ដារហ៍ សរុបមានចំនួន ២០នាក់ ដោយម្នាក់ៗទទួលបានថវិការឧបត្ថម្ភចំនួន ៦០,០០០រៀល រួមមាន៖ ១. ឈ្មោះ ពែស ហាសាន់ អត្តលេខ៣៣០៦៨ ក្រុមA5.SW មូលហេតុរៀបអាពាហ៍ពិពាហ៍ ២. ឈ្មោះ សាវិន ចន្ទាវី អត្តលេខ៣៧៣៣៩ ក្រុមA10.GN មូលហេតុឈឺធ្ងន់ ៣. ឈ្មោះ សួន ពិសី អត្តលេខ៣៧៧៤៤ ក្រុមA2.SW មូលហេតុច្បាប់លំហែរមាតុភាព ៤ ឈ្មោះ ស៊ីម ស្រីឡៃ អត្តលេខ៣៧៩១១ ក្រុមB2.SW មូលហេតុច្បាប់លំហែរមាតុភាព ៥ ឈ្មោះ គឹម សុកលី អត្តលេខ៣៤៨៨៩ ក្រុមA៤.SW មូលហេតុច្បាប់លំហែរមាតុភាព ៦ ឈ្មោះ រ៉េត ស្រីស អត្តលេខ៣៦៨៣៦ ក្រុមB1.SW មូលហេតុច្បាប់លំហែរមាតុភាព ៧ ឈ្មោះ អ៊ុន យ៉ា អត្ត...

លោក ស៊ិន ង៉ែត តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ១៤១,៩០០៛ ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន មីឡានណា លេឌើវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក
កំពង់ស្ពឺ៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ិន ង៉ែត តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន មីឡានណា លេឌើវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ ថវិការឧបត្ថម្ភនេះបានពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក នឹងបានផ្ដល់ជូនដល់ប្អូនឈ្មោះ លឿង ពុទ្ធី ភេទ ប្រុស អត្តលេខ២៤០៨៩២ ផ្នែកDW១ ដោយសារគាត់បានគ្រោះថ្នាក់ចរាចរណ៍កាលពីសប្តាហ៍មុន។ ថវិការដែលបានរៃអង្គាសជូនគាត់មានចំនួនទឹកប្រាក់សរុប ១៤១,៩០០រៀល។ ស្របពេលជាមួយគ្នានេះ លោក ស៊ិន ង៉ែត ក៏បានថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន មីឡានណា លេឌើវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក ទាំងអស់ដែលគ្រប់ពេលតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមជួយដល់បងប្អូនដែលបានជួបទុក្ខលំបាក និងសូមជូនបុណ្យកុសល្យទាំងនេះដល់បងប្អូនឱ្យបានស្មើៗទាំងអស់គ្នា៕

លោក យ៉ាវ សាវណ្ណ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ២៦៩,០០០៛ ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក
កំពង់ស្ពឺ៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ លោក យ៉ាវ សាវណ្ណ និងក្រុមការងារ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ។ ថវិការឧបត្ថម្ភគឺបានមកការរៃអង្គាសពីបងប្អូនកម្មករកម្មការិនី និងថ្នាក់ដឹកនាំសហព័ន្ធសហជីពផ្ដល់ជូនដល់កម្មការិនី ឈ្មោះ នាង សុជា អត្តលេខBW1991 ក្រុម20 ដោយសារគាត់មានជម្ងឺត្រូវវះកាត់។ ថវិកាឧបត្ថម្ភរួមមាន៖ ១ សហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជាមានចំនួន ១០០,០០០រៀល ២ រៃអង្គាសពីបងប្អូនកម្មករកម្មការិនីជាសមាជិកមានចំនួន ១៦៩,០០០រៀល សរុបថវិកាឧបត្ថម្ភមានចំនួន ២៦៩,០០០រៀល៕ ជាមួយគ្នានេះក៏សូមជូនពរប្អូនស្រីឆាប់ជាសះស្បើយ និងសូមអរគុណដល់បងប្អូនកម្មករកម្មការិនីនៃក្រុមហ៊ុនបេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ទាំងអស់គ្នា ដែលតែងតែមានចិត្ដសទ្ធាជ្រះថ្លាក្នុងការជួយគ្នាទៅវិញទៅមកទាំងថវិការក្ដី ទាំងកម្លាំងក្ដី។ យើងខ្ញុំតំណាងសហជីពប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក សូមជូនបុណ្យកុសល្យដែលកើតមាន ជូនទៅដល់បងប្អូនកម្មករកម្មការិនីនៃក្រុមហ៊ុនបេសវីន ហ្វេសិន (ខេមបូឌ...

លោក ជិក សន តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ៨៤០,០០០៛ ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក
កំពង់ស្ពឺ៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោក ជិក សន និងក្រុមការងារ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ថវិការឧបត្ថម្ភនេះផ្ដល់ជូនសមាជិកដែលសម្រាលកូន សរុបមានចំនួន ៧នាក់ ដោយក្នុងម្នាក់ៗទទួលបាន ១២០,០០០រៀល។ សរុបទឹកប្រាក់ឧបត្ថម្ភមានចំនួន ៨៤០,០០០រៀល ក្នុងនោះរួមមាន៖ លោកស្រី ប៉ែន ណាវីន អត្ដលេខៈL4-1466 ផ្នែកចល័ត មូលហេតុសម្រាលកូនទទួលបាន ១២០,០០០រៀល លោកស្រី ឃែល កុម្ភៈ អត្ដលេខៈTR-1172 ផ្នែកខ្សែដេទី៨ មូលហេតុសម្រាលកូនទទួលបាន ១២០,០០០រៀល លោកស្រី ពោន ស្រីនិច អត្ដលេខៈLR-1927 ផ្នែកប្រធានក្រុម មូលហេតុសម្រាលកូនទទួលបាន ១២០,០០០រៀល លោកស្រី ហាន ស្រីពៅ អត្ដលេខៈLR-0908 ផ្នែកដេរត្រនាប់១ មូលហេតុសម្រាលកូនទទួលបាន ១២០,០០០រៀល លោកស្រី ខុំ សុខលៀង អត្ដលេខៈL7-1055 ផ្នែកខ្សែដេរទី៧ មូលហេតុសម្រាលកូនទទួលបាន ១២០,០០០រៀល លោកស្រី វង្ស ស្រីណេ អត្ដលេខៈL3-1761 ផ្នែកចល័ត មូលហេតុសម្រាលកូនទទួលបាន ១២០,០០០រៀល លោកស្រី សន ចាន់រ៉ា អត្ដលេខៈL8-1454 ផ្នែកចល័ត មូលហេតុសម្រាលកូនទទួលបាន ១២០,០០០រៀល ...

លោក ភុន ផាន តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ២២៨,៤០០៛ ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក
កំពង់ស្ពឺ៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោក ភុន ផាន និងក្រុមការងារ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ ថវិការឧបត្ថម្ភនេះបានពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក នឹងបានផ្ដល់ជូនដល់ប្អូនឈ្មោះ ឌឿន គា ភេទ ស្រី អត្តលេខ ២៧៤៣២ ផ្នែក ដេរ ក្រុមE៥ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ប្អូនស្រីបាក់ដងកាំបិត និងម្តាយរបស់គាត់ទទួលមរៈភាពផងដែរ។ ថវិការដែលបានរៃអង្គាសជូនគាត់មានចំនួនទឹកប្រាក់សរុប២២៨,៤០០រៀល។ សូមចូលរួមរំលែកទុក្ខ😭😭ដ៏កៀមក្រំដល់គ្រួសារប្អូន ដែលបានបាត់បង់អ្នកម្ដាយជាទីគោរព ស្រលាញ់ និងសូមបួងសួងវិញ្ញាណក្ខន្ដអ៊ុំស្រីទៅកាន់សុគតិភព ព្រមទាំងជូនពរប្អូនស្រីឆាប់ជាសះស្បើយ។ ស្របពេលជាមួយគ្នានេះក៏សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់ដែលគ្រប់ពេលតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមជួយដល់បងប្អូនដែលបានជួបទុក្ខលំបាក និងសូមជូនបុណ្យកុសល្យទាំងនេះដល់បងប្អូនឱ្យបានស្មើៗទា...

របៀបស្នើសុំចុះបញ្ជីសមាជិក ប.ស.ស. សម្រាប់អ្នកក្នុងបន្ទុក តាមរយៈកម្មវិធីទូរស័ព្ទដៃ ប.ស.ស. (NSSF Member) ‼️
របៀបស្នើសុំចុះបញ្ជីសមាជិក ប.ស.ស. សម្រាប់អ្នកក្នុងបន្ទុក តាមរយៈកម្មវិធីទូរស័ព្ទដៃ ប.ស.ស. (NSSF Member) ‼️ ➡️ទាញយកកម្មវិធីទូរស័ព្ទដៃ ប.ស.ស. ឥឡូវនេះ ៖ 🔺Android (https://play.google.com/store/apps/details?id=com.nssf_mobile) 🔺IOS (https://apps.apple.com/kh/app/nssf-member/id1520140054) 🏪 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង! ⚠️ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!!! #MLVT #HENGSour #បសស #NssfCambodia

លោក យ៉ាវ សាវណ្ណ តំណាងសហជីពកំលាំងចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ១០០,០០០រៀល ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក
កំពង់ស្ពឺ៖នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក យ៉ាវ សាវណ្ណ និងក្រុមការងារតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា បានផ្ដល់ថវិការឧបត្ថម្ភចំនួន ១០០,០០០រៀល ជូនសមាជិកសហជីពនៃក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ សមាជិកសហជីពមួយរូបឈ្មោះ ចាន់ ធា អត្តលេខBW1079 ក្រុម16 មូលហេតុលំហែរមាតុភាព។

លោក ម៉ួន មេង តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ១៥០,០០០រៀល ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក
កំពង់ឆ្នាំង៖នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ួន មេង តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា បានធ្វើការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពនៃក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជូនសមាជិកសហជីពមួយរូបឈ្មោះ ស៊ុំ សាយ ភេទ ប្រុស អត្តលេខ ៣៤៩៩៦ ផ្នែកទូទៅ A១ ដោយសារឪពុកបង្កើតរបស់គាត់បានទទួលមរណៈភាព។ ថវិការដែលបានផ្ដល់ជូនគាត់សរុបមានចំនួន ១៥០,០០០រៀល៕ សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែចូលរួមសហការ និងសូមជូនបុណ្យកុសល្យទាំងនេះឱ្យបានស្មើៗគ្នា៕

លោក យ៉ាវ សាវណ្ណ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ៣៥៥,០០០រៀល ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក
កំពង់ស្ពឺ៖នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លោក យ៉ាវ សាវណ្ណ និងក្រុមការងារតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា បានធ្វើការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពនៃក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ជូនសមាជិកសហជីពមួយរូបឈ្មោះ ម៉ី សុខចាន់ អត្តលេខៈBW2378 ផ្នែកដេរនៅក្រុម14 ដោយសារបញ្ហាអំពើហឹង្សាក្នុងគ្រួសាររហូតទទួលរងរបួសជាទម្ងន់។ ថវិការដែលបានផ្ដល់ជូនគាត់សរុបមានចំនួន ៣៥៥,០០០រៀល៕ សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែចូលរួមសហការ និងសូមជូនបុណ្យកុសល្យទាំងនេះឱ្យបានស្មើៗគ្នា៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ២៤២,០០០រៀល ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន រ៉ុង ប៉ី ស៊ីង ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក
កណ្ដាល៖នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា បានធ្វើការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពនៃក្រុមហ៊ុន រ៉ុង ប៉ី ស៊ីង ហ៊ែនប៊ែក (ខេមបូឌា) ឯ.កស្ថិតនៅភូមិភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ជូនសមាជិកសហជីពមួយរូប ដោយគ្រួសាររបស់គាត់កំពុងវះកាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ថវិការដែលបានផ្ដល់ជូនគាត់សរុបមានចំនួន ២៤២,០០០រៀល៕ សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន រ៉ុង ប៉ី ស៊ីង ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែចូលរួមសហការ និងសូមជូនបុណ្យកុសល្យទាំងនេះឱ្យបានស្មើៗគ្នា៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ២១៤,០០០រៀល ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក
កំពង់ស្ពឺ៖នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា បានធ្វើការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពនៃក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ជូនសមាជិកសហជីពមួយរូបឈ្មោះ ប៉យ ស្រីតាវ អត្ដលេខ BW0099 ផ្នែកដេរ ក្រុម4 ដោយសារបងទទួលមរណៈភាព។ ថវិការដែលបានផ្ដល់ជូនគាត់សរុបមានចំនួន ២១៤,០០០រៀល៕ សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែចូលរួមសហការ និងសូមជូនបុណ្យកុសល្យទាំងនេះឱ្យបានស្មើៗគ្នា៕

តំណាងសហជីពកំលាំងចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ១៥៤,៣០០រៀល ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន ធី.អេស ស្ព័ត (ខេមបូឌា) ឯ.ក
កំពង់ស្ពឺ៖នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ តំណាងសហជីពកំលាំងចិត្ដកម្មករកម្ពុជា បានធ្វើការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពនៃក្រុមហ៊ុន ធី.អេស ស្ព័ត (ខេមបូឌា) ឯ.កស្ថិតនៅភូមិភូមិឯកភាព ឃុំខ្ចុំក្រាំង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ជូនសមាជិកសហជីពមួយរូបឈ្មោះ ទៀង ចាន់ទ្រា អត្ដលេខ 24232 ផ្នែកដេរ ក្រុម11 ដោយសារជីវភាពមានភាពទីទាល់។ ថវិការដែលបានផ្ដល់ជូនគាត់សរុបមានចំនួន ១៥៤,៣០០រៀល៕ សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន ធី.អេស ស្ព័ត (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែចូលរួមសហការ និងសូមជូនបុណ្យកុសល្យទាំងនេះឱ្យបានស្មើៗគ្នា៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ១៤២,៧០០រៀល ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក
កំពង់ស្ពឺ៖នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា បានធ្វើការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពនៃក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ស្ថិតនៅភូមិភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ជូនសមាជិកសហជីពមួយរូបឈ្មោះ ស៊ឹម តូច អត្ដលេខ AJ00060 ផ្នែកដេរ ក្រុមB2 ដែលកូនគាត់មានជំងឺឈាមកកក្នុងខួរក្បាល បច្ចុប្បន្នកំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យ។ ថវិការដែលបានផ្ដល់ជូនគាត់សរុបមានចំនួន ១៤២,៧០០រៀល៕ សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ទាំងអស់ដែលតែងតែចូលរួមសហការ និងសូមជូនបុណ្យកុសល្យទាំងនេះឱ្យបានស្មើៗគ្នា៕

តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ២០២,៦០០រៀល ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក
កំពង់ស្ពឺ៖នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា បានធ្វើការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពនៃក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ជូនសមាជិកសហជីពមួយរូបដោយជីដូនរបស់គាត់បានទទួលមរណៈភាព។ ថវិការដែលបានផ្ដល់ជូនគាត់សរុបមានចំនួន ២០២,៦០០រៀល៕ សូមជូនបុណ្យកុសល្យទាំងនេះដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ទាំងអស់ឱ្យបានស្មើៗគ្នា៕

លោក ឡាយ សំអូន ផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៣,៥៧៧,២០០រៀល ជូនសមាជិកសហជីព ប្រចាំក្រុមហ៊ុន អ៉ីស្តក្រោន ហ្វូ៑តវែរ អ៉ិនដាសស្ទ្រី ឯ.ក
ភ្នំពេញ÷ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា លោក ឡាយ សំអូន អនុប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា ជួបសំណេះសំណាលជាមួយបងប្អូនថ្នាក់ដឹកនាំសហជីពប្រចាំក្រុមហ៊ុន អ៉ីស្ដក្រោន និងបងប្អូនកម្មករជាសមាជិកសហជីពមួយចំនួន នៅក្រុមហ៊ុន អ៉ីស្តក្រោន ហ្វូ៑តវែរ អ៉ីនដាសស្រ្ទី ឯ.ក ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ។ នាឱកាសនោះ លោក ឡាយ សំអូន ក៏ចូលរួមអបអរសាទរចំពោះបងប្អូនកម្មករជាស្ត្រីដែលមានផ្ទៃពោះនិងបងប្អូនកម្មករទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោងផងដែរ។ លោក ក៏បានពន្យល់បន្ថែមពីអត្ថប្រយោជន៍ពី ប.ស.ស ដែលបងប្អូនកម្មករកម្មការិនីគ្រប់រូបទទួលបានជាច្រើនជាពិសេសស្ត្រីមានផ្ទៃពោះគឺមានការគាំពាយ៉ាងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលគឺសម្រាកកូន១ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០០,០០០រៀល, កូនភ្លោះ២ទទួលបាន១,២០០,០០០រៀល និងកូនភ្លោះ ៣ ទទួលបាន ១,៦០០,០០០រៀល ព្រមទាំងទៅពិនិត្យផ្ទៃពោះមុនសម្រាលនិងក្រោយសម្រាលសរុបចំនួន ១៤ លើកដោយក្នុងមួយលើកទទួលបានថវិកាចំនួន ៨០,០០០រៀល ទៀតផង។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ឡាយ សំអូន ក៏បាន...
សូមរួមគ្នាធានានូវ គុណភាព គណនេយ្យភាព តម្លាភាព សុក្រិតភាព និងនិរន្តរភាព នៃរបបថែទាំសុខភាព ទាំងអស់គ្នា
សូមរួមគ្នាធានានូវ គុណភាព គណនេយ្យភាព តម្លាភាព សុក្រិតភាព និងនិរន្តរភាព នៃរបបថែទាំសុខភាព ទាំងអស់គ្នា🙏🏻

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក
កំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ភិរុណ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានធ្វើការរៃអង្គាសជូនដល់បងប្អូនកម្មករ ឈ្មោះ អ៊ុន សុភ័ក្ត្រ ភេទ ប្រុស អត្តលេខ ២២០៧៥ ផ្នែក តុកាត់A9 ដោយសារឪពុកគាត់បានទទួលមរណភាព។ ថវិការដែលបានរៃអង្គាសជូនគាត់មានចំនួនទឹកប្រាក់សរុប២១៤,១០០រៀល។ សូមចូលរួមរំលែកទុក្ខ😭😭ដ៏កៀមក្រំដល់គ្រួសារប្អូនប្រុស ដែលបាត់បង់លោកឪពុកជាទីគោរព ស្រលាញ់ និងសូមបួងសួងវិញ្ញាណក្ខន្ដអ៊ុំប្រុសទៅកាន់សុគតិភព។ ក្នុងពេលជាមួយគ្នានេះក៏សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់ដែលគ្រប់ពេលតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងចូលរួមជួយដល់បងប្អូនដែលបានជួបទុក្ខលំបាក និងសូមជូនបុណ្យកុសល្យទាំងនេះដល់បងប្អូនឱ្យបានស្មើៗទាំងអស់គ្នា៕