Dissemination
លោក សូត្រ សុជាតិ និងក្រុមការងារ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក បានឧបត្ថម្ភទឹកប្រាក់ចូលរួមរំលែកទុក្ខចំនួន ២០០,០០០រៀលជូនសមាជិកសហជីពចំនួន១នាក់
កណ្ដាល៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ បានឧបត្ថម្ភទឹកប្រាក់ចូលរួមរំលែកទុក្ខចំនួន ២០០,០០០រៀលជូនក្រុមការងារឈ្មោះ ពែល សុខគីម ភេទប្រុស អនុប្រធានសហជីពមូលដ្ឋានប្រចាំក្រុមហ៊ុន ខេន ផាក (ខេមបូឌា) ឯ.ក មូលហេតុដោយសារម្ដាយរបស់គាត់បានទទួលមរណភាពដោយជំងឺរោគាពាធ។ នាឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក សូមថ្លែងអំណរគុណ លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឺកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.កដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ-កម្មការនីទាំងអស់ដែរជាសមាជិកនិងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមទៅដល់ក្រុមគ្រួសារផងដែរ៕
លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានឧបត្ថម្ភទឹកប្រាក់ចំនួន ៣,០០០,០០០រៀល ជូនសមាជិកសហជីពចំនួន២៥នាក់
កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ៣,០០០,០០០រៀល ជូនដល់សមាជិកសហជីពចំនួន២៥នាក់ក្នុងនោះរួមមាន៖ ១. អ្នករៀបអាពាពិពាហ៍មានចំនួន៦នាក់ ២. អ្នកសម្រាលកូនចំនួន១៦នាក់ ៣. អ្នកឈឺលើពីមួយសប្ដាហ៍មានចំនួន៣នាក់ ដោយក្នុងមួយនាក់ទទួលបានទឹកប្រាក់ចំនួន១២០,០០០រៀល។ ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមថ្លែងអំណរគុណដល់លោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ទៅដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពទាំងអស់និងសូមជូនពរដល់បងប្អូនកម្មករ-កម្មការនីមានសុខភាពល្អនិងសំណាងល្អគ្រប់គ្នាៗ៕
លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសថវិកាចំនួន ៣០១,៦០០រៀល ជូនកម្មករម្នាក់
កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ៣០១,៦០០រៀល ជូនកម្មករម្នាក់ឈ្មោះ មិន សុខគា ភេទស្រី អត្តលេខ២៣៦៥០ បម្រើការងារផ្នែកលាបកាវE៨ មូលហេតុម្ដាយរបស់គាត់បានទទួលមរណភាព។ ថវិកាទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការនីប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក។ ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមអរគុណដល់បងប្អូន កម្មករ-កម្មការិនីប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.កទាំងអស់ដែលតែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕
តំណាងសហជីពទឹកចិត្ដយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន រិច ស្ព្រីង រីវើរ នីតធីង (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួនរៀល ៩០,០០០ជូនសមាជិកសហជីព១នាក់
កណ្ដាល៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក ឡាយ ផល្លីប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន រិច ស្ព្រីង រីវើរ នីតធីង (ខេមបូឌា) ឯ.កហ៊ុន ដែលមានអាសយដ្ឋាននៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាងភ្នំ ខេត្តកណ្ដាល ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៩០,០០០រៀល ជូនសមាជិកសហជីពដែលទើបសម្រាលកូនរួចចំនួន១នាក់ នាឱកាសនោះ តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន រិច ស្ព្រីង រីវើរ នីតធីង (ខេមបូឌា) ឯ.ក សូមថ្លែងអំណរគុណដល់លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកទាំងអស់ និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕
លោកស្រី សៀក ណាក់ និងក្រុមការងារ តំណាងសហជីពទឹកចិត្តស្ត្រីកម្ពុជាប្រចាំក្រុមហ៊ុន អិន អឹម អិល ហ្គាម៉ិន ឯ.កបានឧបត្ថម្ភទឹកប្រាក់ចំនួន៩០,០០០រៀលជូនដល់សមាជិកសហជីពម្នាក់
កំពង់ស្ពឺ៖ នៅថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្ដីកម្ពុជា លោកស្រី សៀក ណាក់ និងក្រុមការងារប្រចាំក្រុមហ៊ុន ដុដុអិន អឹម អិល ហ្គាម៉ិន ឯ.ក ដែលមានអាសយដ្ឋានភូមិពីងពង់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ បានរៃឧបត្ថម្ភទឹកប្រាក់ចំនួន៩០,០០០រៀលជូនដល់កម្មករ-កម្មការនីដែលជាសមាជិកសហជីពម្នាក់ដែលរៀបអាពាហ៍ពិពាហ៍។ ឆ្លៀតឱកាសនោះ លោកស្រី សៀក ណាក់ តំណាងសហជីពទឹកចិត្តស្ត្រីកម្ពុជាប្រចាំក្រុមហ៊ុន ដុអិន អឹម អិល ហ្គាម៉ិន ឯ.ក សូមថ្លែងអំណរគុណដល់លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្ដីកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពទាំងអស់និងសូមជូនពរដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពជួបតែសំណាងល្អនិងសុខភាពល្អគ្រប់គ្នាៗ
លោក ភួន ណាវីន និងក្រុមការងារ តំណាងសហជីពទឹកចិត្តស្ត្រីកម្ពុជាប្រចាំក្រុមហ៊ុន ដុងសិន ហ្វូដវែរ (ខេមបូឌា) ឯ.កបានរៃអង្គាសទឹកប្រាក់ចំនួន៣៥២,០០០រៀលជូនដល់កម្មករម្នាក់
កំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្ដីកម្ពុជា លោក ភួន ណាវី និងក្រុមការងារប្រចាំក្រុមហ៊ុន ដុងសិន ហ្វូដវែរ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ បានរៃអង្គាសទឹកប្រាក់ពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីព ជូនដល់កម្មករម្នាក់ឈ្មោះ ស៊ឹម ឌីណាលី ភេទស្រី អត្តលេខ១០៧២១ បម្រើការងារផ្នែកដេរ មូលហេតុគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍។ទឹកប្រាក់រៃអង្គាសសរុបមានចំនួន៣៥២,០០០រៀល។ យើងខ្ញុំសហជីពជំនួសមុខឲ្យបងប្រុសសូមអរគុណដល់បងប្អូនកម្មករ-កម្មការិនី ទាំងអស់ដែលតែងតែចូលរួមជាថវិការផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូន និងសូមជូនបុណ្យកុសល់ដល់បងប្អូនស្មើៗគ្នា៕
លោក ទិត្រ សុភានឹង លោក ឌី សំបាន នឹងក្រុមការងារតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន១៦៥,០០០រៀលជូនទៅសមាជិកសហជីពចំនួន១នាក់
កំពង់ស្ពឺ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោកទិត សុភា និងលោក ឌី សំបាន នឹងក្រុមការងារសហជីពមូលដ្ឋាន ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសទឹកប្រាក់ចំនួន១៦៥,០០០រៀលជូនសមាជិកសហជីពម្នាក់ ឈ្មោះគិន សាមឿន អត្តលេខAJ01539 បម្រើការងារផ្នែកជាងម៉ាស៊ីន មូលហេតុលោកយាយរបស់គាត់បានទទួលមរណភាព។ ឱកាសនោះលោក ទិត្រ សុភានិងលោក ឌី សំបាន នឹងក្រុមការងារ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនិងសូមអគុណដល់បងប្អូនកម្មករ-កម្មការនីដែលតែងតែចូលរួមរៃអង្គាសទឹកប្រាក់តាមសទ្ធាជ្រះថ្លា។
លោក ជូ រ៉ាគីននិងក្រុមការងារ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន២០០,០០០រៀលជូនសមាជិកសហជីពចំនួន២នាក់
កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ជូ រ៉ាគីន នឹងក្រុមការងារ ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២០០,០០០រៀល ជូនសមាជិកសហជីពចំនួន២នាក់ដែលក្នុងនោះរួមមាន៖ ១. ឈ្មោះ ធី សៀកម៉ី អត្តលេខ1293 បម្រើការងារផ្នែកដេរក្រុងពីរ ២. ឈ្មោះ បួយ សុខចាន់អត្តលេខ1306 បម្រើការងារផ្នែកដេរក្រុមមួយ មូលហេតុរៀបអាពាហ៍ពិពាហ៍ទាំងពីរនាក់។ដោយក្នុងមួយនាក់ទទួលបានទឹកប្រាក់ចំនួន ១០០,០០០រៀល។ នាឱកាសនោះ លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក ក៏សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕
លោក ទិត្រ សុភានិងក្រុមការងារតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក បានឧបត្ថម្ភទឹកប្រាក់ចំនួន៧២០,០០០រៀលជូនទៅសមាជិកសហជីពចំនួន៨នាក់
កំពង់ស្ពឺ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោកទិត សុភា នឹងក្រុមការងារសហជីពមូលដ្ឋាន ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានឧបត្ថម្ភទឹកប្រាក់ចំនួន៧២០,០០០រៀលជូនសមាជិកសហជីពចំនួន៨នាក់ដែលក្នុងនោះរួមមាន៖ ១. សម្រាលកូនចំនួន ១នាក់ ២. រៀបអាពាហ៍ពិពាហ៍ចំនួន ៦នាក់ ៣. ឈឺលើសមួយសប្ដាហ៍ចំនួន ១នាក់ ដោយក្នុងមួយនាក់ទទួលបានទឹកប្រាក់ចំនួន៩០,០០០រៀល ឱកាសនោះលោក ទិត្រ សុភានិងក្រុមការងារ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ទៅដល់កម្មករ-កម្មការនីដែលជាសមាជិកសហជីពនិងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងសុខភាពល្អគ្រប់ៗគ្នា៕
រូបថតអនុស្សាវរីយ៍របស់ថ្នាក់ដឹកនាំ រួមនិងសមាជិក-សមាជិកា
រូបថតអនុស្សាវរីយ៍របស់ថ្នាក់ដឹកនាំ រួមនិងសមាជិក-សមាជិកា សហភាពសហជីពសុភមង្គលកម្មករកម្ពុជា-CCWF ជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកម្មវិធី អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រ
ពិធីសំណេះសំណាល និងអាហារសាមគ្គី ជាមួយបងប្អូនក្រុមការងារ សារព័ត៌មាន ខេម អេស៊ា ញូវស៍
កណ្តាល៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ អង្គភាពសារព័ត៌មាន ខេម អេស៊ា ញូវស៍ បានរៀបចំកម្មវិធីសំណេះសំណាល និងអាហារសាមគ្គី រវាងថ្នាក់ដឹកនាំ ជាមួយក្រុមការងារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី វិចិត្រ ប្រធានក្រុមប្រឹក្សាភិបាល ខេម អេស៊ា ញូវស៍ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាភិបាល រួមទាំងក្រុមការងារទូទាំងបណ្តាខេត្តក្រុង សរុប ៤០ នាក់ ។លោក យ៉ុន ម៉េងស្រ៊ន់ អគ្គនាយកព័ត៌មាន បានឡើងអានរបាយការណ៍សង្ខេបស្តីអំពី អំពីជីវប្រវត្តិសង្ខេប របស់អង្គភាព CAN ដោយបានបង្កើតឡើង នៅឆ្នាំ២០១៩ ដោយមានការផ្តួចផ្តើមឡើង ពីឯកឧត្តម លី វិចិត្រ ជាប្រធានក្រុមប្រឹក្សាភិបាល និងរហូតមកដល់បច្ចុប្បន្ននេះ អង្គភាព CAN មានអយុកាល ៧ឆ្នាំហើយ មានថ្នាក់ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន ១៥រូប និងក្រុមការងារ ទាំងបណ្តាខេត្តក្រុង ២៩ រូប។ លោក អគ្គនាយក ក៏បានលើកឡើងអំពីការបង្កើតកម្មវិធីព័ត៌មានផ្សេងៗកន្លងមកដូចជា កម្មវិធី Live ផ្ទាល់ ផ្សាយចេញពី Studio ដូចជាព្រឹត្តិការណ៍ពត៌មានប្រចាំថ្ងៃ កម្មវិធីពិសេសសម្រាប់កម្មករ និងកម្មវិធីភូមិខ្ញុំ ជាដើម ។ ដែលការបង្កើតកម្មវិធីទាំងនេះក្នុងគោលបំណង ផ្សព្វផ្សាយអ្វីដែល...
ពិធីសន្និបាតបូកសរុបលទ្ធិផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា
កណ្តាល ៖ ពិធីសន្និបាតបូកសរុបលទ្ធិផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា-CCWF ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាជិក សមាជិកា ទាំង៧សហព័ន្ធសហជីព របស់សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ប្រមាណជិត ៦០នាក់ ផងដែរ។
សហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានរៀបចំពិធីសូត្រមន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
កណ្តាល៖ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន ជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា និងក្រុមការងារសហព័ន្ធសហជីពទាំង៧ របស់សហភាពសហជីព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក លី វិចិត្រ ប្រធាន សហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា និងក្រុមការងារសហព័ន្ធសហជីពទាំង៧ របស់សហភាពសហជីព ផងដែរ។
លោក ឡាយ សំអូន តំណាងសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេច ស៊ីនដា ស៊ូ បានឧបត្ថម្ភជូនដល់គ្រួសារកម្មការិនីម្នាក់ ដោយសារឪពុកមានជំងឺ
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ឡាយ សំអូន តំណាងសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេច ស៊ីនដា ស៊ូ ដែលមានអាសយដ្ឋាននៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល រួមនិងក្រុមការងារសហជីព បាននាំយកថវិការ និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនដល់គ្រួសារកម្មការិនីម្នាក់ឈ្មោះ ពេជ្រ ធិតា និងត្រូវជាសមាជិកសហជីព រស់នៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ដែលបច្ចុប្បន្នគាត់កំពុងជួបការលំបាកខ្លាំងបន្ទាប់ពីឪពុករបស់គាត់មានជំងឺធ្លាយក្រពះ និងហើមពោះវៀន ខណៈគ្រួសាររបស់គាត់មានការខ្វះខាតលើការចំណាយ ថ្លៃព្យាបាល និងថ្នាំសង្កូវជាដើម។ គ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ ចំនួន៤បេស្មើ ៤០គីឡូក្រាម ទឹកត្រី ចំនួន១យួរ ទឹកស៊ីអ៊ីវ ចំនួន១យួរ សៀង ចំនួន១យួរ ទឹកសុទ្ធ ចំនួន១យួរ ទឹកផ្លែឈើ ចំនួន១កេស និងថិវការ ចំនួន ១០០,០០០ រៀល ។ នាឱកាសនោះលោក ឡាយ សំអូន និងក្រុមការងារតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមអេច ស៊ីនដា ស៊ូ សូមជូនពរដល់ឪពុករបស់កញ្ញសា ពេជ្រ ធិតា សូមឲ្យគាត់ឆាប់ឃាសះស្បើយពីជំងឺឡើងវ...
លោក សែ ពុធ និងក្រុមការងារតំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ បានរៃអង្គាសទឹកប្រាក់សរុបចំនួន២១១,២០០រៀលជូនដល់កម្មការនីម្នាក់
កំពង់ស្ពឺ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ ដែលមានអាសយដ្ឋាននៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ បានរៃអង្គាសទឹកប្រាក់ចំនួន២១១,២០០រៀលជូនកម្មការនីម្នាក់ដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍។ ថវិការទាំងអស់បានមកពីបងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍។ នាឱកាសនោះលោក សែ ពុធ និងក្រុមការងារតំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ សូមអរគុណដល់បងប្អូនកម្មករ-កម្មការនីដែលតែងតែបរិច្ចាកថវិការផ្ទាល់ខ្លួននិងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អនិងសុខភាពល្អគ្រប់ៗគ្នា៕
លោក គីម ទី តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក បានរៃអង្គាសថវិកាចំនួន ១៨៩,៦០០រៀល ជូនកម្មការនីម្នាក់
តាកែវ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា លោក គីម ទី តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក ដែលមានអាសយដ្ឋាននៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ បានរៃអង្គាសថវិកាចំនួន ១៨៩,៦០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះរឿន និមល អត្តលេខ៧០០៦០ បម្រើការងារផ្នែកQC ប្រអប់ មូលេហតុដោយសារប្អូនគាត់ជួបគ្រោះថ្នាក់ធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ថវិការៃអង្គាសទាំងអស់បានមកពីបងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក។ ឆ្លៀតឱកាសនោះ លោក គីម ទី តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក សូមអរគុណដល់បងប្អូន កម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.កទាំងអស់ដែលតែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងសុខភាពល្អគ្រប់ៗគ្នា៕
លោក គង់ សំអឿន និង លោក បិច ពទ្ធី តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ប្រាយម៍ ស្ទីតធ៍ ឯ.ក បានឧបត្ថម្ភទឹកប្រាក់ចំនួន១៨១,១០០រៀលជូនទៅសមាជិក
កំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ជន ម៉ុង និង លោក បិច ពុទ្ធី តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ប្រាយម៍ ស្ទីតធ៍ ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិក្រឡាញ់ សង្កាត់វាលពង់ ក្រុងឧដុង្គមានជ័យ ខេត្តកំពង់ស្ពឺ។ បានឧបត្ថម្ភទឹកប្រាក់ចំនួន១៨១,១០០រៀលជូនសមាជិកសហជីពម្នាក់ឈ្មោះទ្រី សុខផុន បម្រើការងារផ្នែកដេរS10. 02293 មូលហេតុដោយសារគាត់ជួបគ្រោះថ្នាក់ចរាចរណ៍។ ឆ្លៀតឱកាសនោះ លោក គង់ សំអឿន និង លោក បិច ពន្ធី តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ប្រាយម៍ ស្ទីតធ៍ ឯ.ក បានថ្លែងអំណរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុម ប្រាយម៍ ស្ទីតធ៍ ឯ.ក ដែលតែងតែគាំទ្រដល់ក្រុមការងារសហជីពប្រចាំក្រុមហ៊ុន និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខ៕
ក្រុមការងារតំណាងសហជីព ជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន១៩០,០០០រៀលជូនទៅសមាជិកសហជីព
កំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធជំនឿចិត្តកម្មករកម្ពុជា តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសទឹកប្រាក់ចំនួន១៩០,០០០រៀលជូនសមាជិកសហជីពម្នាក់ឈ្មោះ ស្វាយ សុខុម អត្តលេខ4550L មូលហេតុកូនរបស់គាត់បានជួបគ្រោះថ្នាក់ដោយាររន្ទះបាញ់។ ថវិការទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក។ ឆ្លៀតឱកាសនោះតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក សូមអរគុណដល់បងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក ទាំងអស់ដែលតែងបរិចាកថវិការផ្ទាល់ខ្លួននិងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងសុខភាពល្អគ្រប់ៗគ្នា៕
លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសថវិកាចំនួន ៣១៧,០០០រៀល ជូនកម្មករម្នាក់
កំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ៣១១,០០០រៀល ជូនកម្មករម្នាក់ឈ្មោះ ផេង លីម ភេទស្រី អត្តលេខ04455 បម្រើការងារផ្នែកដេរ D5 មូលេហតុដោយសារឪពុករបស់គាត់បានទទួលមរណះភាព។ ថវិកាទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការនីប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក។ ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមអរគុណដល់បងប្អូន កម្មករ-កម្មការិនីប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.កទាំងអស់ដែលតែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕
លោក មួន ម៉េង និងក្រុមការងារ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក បានឧបត្ថម្ភទឹកប្រាក់ចំនួន៣៦០,០០០រៀលជូនសមាជិកសហជីព
កំពង់ឆ្នាំង៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ បានឧបត្ថម្ភទឹកប្រាក់ចំនួន៣៦០,០០០រៀល អ្នកមានផ្ទៃពោះចំនួន៦នាក់ដោយក្នុងមួយនាក់ទទួលបានទឹកប្រាក់ចំនួន៦០,០០០រៀលក្នុងនោះរួមមាន៖ ១. ឈ្មោះ កូនស្រី ឡេង អត្តលេខ38648 ក្រុមD4 ២. ឈ្មោះ ចាន់ឡៃហ៑នន អត្តលេខ39850 ក្រុមB10 ៣. ឈ្មោះ ឃុនស្រីល័ក្ខ អត្តលេខ36406 ក្រុមB10 ៤. ឈ្មោះមួន ម៉ាលី អត្តលេខ36406 ក្រុមD5 ៥. ឈ្មោះទុល ម៉ៅ អត្តលេខ35887 ក្រុមA4 ៦. ឈ្មោះទាំ ម៉ៃយុំ អត្តលេខ39042 ក្រុម D5 ឆ្លៀតឱកាសនោះ លោក មួន ម៉េង និងក្រុមការងារតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក ក៏ថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក ដែលតែងតែយកចិត្តទុកដាក់ទៅដល់ ពបងប្អូនកម្មករ-កម្មការនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ជួបតែសំណាងល្អន...


