• English
  • ភាសាខ្មែរ
  • Chinese
ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត (AI) លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត

ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត (AI) លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត

(ព្រះសីហនុ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ «ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត (AI) លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត» នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ។ ពិធីអបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារនេះ ប្រារព្ធឡើងក្រោមសហអធិបតីភាពរបស់ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO) មន្រ្តីនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ ព្រមទាំងសហជីព និងកម្មករនិយោជិត សរុប ១,៤០៤នាក់។ លោក លី វិចិត្រ ប្រធានសហភាពសហជីពកម្មករកម្ពុជា និងជាអនុប្រធានគណ:កម្មាធិការជាតិ សុខភាព និងសុវត្ថិភាពការងារបានគសបញ្ជាក់ពីគុណសម្បត្តិពីការប...

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក បានធ្វើការរៃអង្គាសប្រាក់ចំនួន ១៣១,៣០០រៀលជូនសមាជិកសហជីពម្នាក់

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក បានធ្វើការរៃអង្គាសប្រាក់ចំនួន ១៣១,៣០០រៀលជូនសមាជិកសហជីពម្នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន១៣១,៣០០រៀល ជូនសមាជិកម្នាក់ឈ្មោះ បឿន ស្រីល័ក្ខ អត្តលេខ2696 បម្រើការងារនៅផ្នែកដេរB17  ដោយមូលហេតុគាត់ឈឺធ្ងន់ត្រូវសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។ ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ​ កម្មការិនីប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានដឹកនាំ សមាជិក សមាជិកា និងក្រុមការងារ ចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា

លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានដឹកនាំ សមាជិក សមាជិកា និងក្រុមការងារ ចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានដឹកនាំ សមាជិក សមាជិកា និងក្រុមការងារ ចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ សហជីពរួមគ្នាធ្វើឲ្យសហគ្រាសមួយ ជាសហគមសុខសាន្តមួយ។ ពិធីនេះមានការអញ្ជើញចូលរួមពីអង្គការសមាគមជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំសហភាព សហជីព ព្រមទាំងកម្មករនិយោជិត នៅកម្ពុជាប្រមាណជាង ៣ពាន់នាក់ ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។   ក្នុងឱកាសនេះ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានឱ្យដឹងថា ការជួបជុំនេះបង្ហាញពីភាពរីកចម្រើនក្នុងវិស័យការងារ ឧស្សាហកម្មនៅកម្ពុជាកាន់តែមានភាពរីកចម្រើន ហើយបានផ្តល់ឱកាសដល់ឱ្យកម្មករនិយោជិតបានឈប់សម្រាក ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ ដើម្បីជួបជុំសម្តែងមតិបញ្ចេញនូវទស្សនៈ និងកង្វល់នានាដើម្បីផ្សាភ្ជាប់និងដំណោះស្រាយសម្រាប់ពួកគាត់។   លោក លី វិចិត្រ បានឲ្យដឹងបន្ដថា ការជួបជុំនេះសំខាន់សម្រាប់កម្មករនិយោជិតក្នុងការរឹតចំណងមិត្តភាពរវាងសហជីពនិងកម្មករនិយោជិត ជាពិសេសបានបង្ហាញថា កម្មករនិយោជិតបានអនុវត្តសិទ្ធិ សេរីភាព យ៉ាងពេញ...