• English
  • ភាសាខ្មែរ
  • Chinese

លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១៧៨,៧០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក នុច រ៉ុង និងក្រុមការងារតំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានប្រគល់ថវិការៃអង្គាសជូនសមាជិកសហជីពឈ្មោះ ញ៉ែត បុប្ផា ភេទស្រី អត្តលេខL1493 មុខងារដេរ ផ្នែកB3 ថវិកាប្រគល់ជូនគាត់មានចំនួន ១៧៨,៧០០រៀល មូលហេតុកូនរបស់គាត់បានគ្រោះថ្នាក់ដួលកង់បាក់ដៃ។

សូមជូនពរកូនរបស់គាត់ឆាប់ជាសះស្បើយពីរបួសផង និងសូមថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែចែករំលែកនូវថវិការបស់ខ្លួនក្នុងការជួយទុក្ខធុរៈគ្នាទៅវិញទៅមក៕

Related posts