កំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានធ្វើការរៃអង្គាសថវិកាចំនួន ៥,៤០០,០០០រៀល ជូនសមាជិកកម្មករចំនួន ៤៥នាក់ ក្នុងនោះរួមមាន៖
១.អ្នករៀបអាពាហ៍ពិពាហ៍មានចំនួន២២ នាក់។
២.អ្នកសម្រាលកូនមានចំនួន១៨ នាក់។
៣.អ្នកឈឺលើសពីមួយសប្តាហ៍មានចំនួន ៥នាក់ និងក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភ១២០,០០០រៀល។
ឆ្លៀតឱកាសនោះ លោក សែចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់បានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕