កំពង់ស្ពឺ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ៣១០,៥០០រៀលជូនដល់សមាជិកសហជីពម្នាក់ឈ្មោះវង់ នាំឆីវ ភេទប្រុស អត្តលេខ២៦១៩០ បម្រើការងារផ្នែកគំរូPE(D&E) មូលហេតុដោយសារឪពុករបស់គាត់បានទទួលមរណភាព។
ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមថ្លែងអំណរគុណដល់លោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ទៅដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពទាំងអស់និងសូមជូនពរដល់បងប្អូនកម្មករ-កម្មការនីមានសុខភាពល្អនិងសំណាងល្អគ្រប់គ្នាៗ៕
ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពទាំងអស់ដែលតែងតែចូលរួមថវិកាផ្ទាល់ខ្លួនតាមសន្ឋាជ្រះថ្លានិងសូមចូលរួមរំលែកទុក្ខដល់គ្រួសារសព្វនឺងសូមជូនពរដល់បងប្អូនកម្មករ-កម្មការនីជួបតែសេចក្ដីសុខនឹងសូមជូនបុណ្យកុសល់ដល់បងប្អូនស្មើៗគ្នា៕





