អស់ក្ដីបារម្ភទៀតហើយ បងប្អូនកម្មករដែលមានសមាជិកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដូចជាប្តី ឬប្រពន្ធ និងកូន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០រៀលប៉ុណ្ណោះ ក្នុង១ខែ នោះបងប្អូន នឹងទទួលបានការថែទាំសុខភាពពេញ ២៤ម៉ោង លើ២៤ម៉ោង នៅគ្រប់មន្ទីរពេទ្យ ដែលជាដៃគូ ប.ស.ស. ទូទាំងប្រទេស រួមទាំងប្រាក់ឧបត្ថម្ភផងដែរ។
ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បងប្អូនកម្មករត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖
👉 សហព័ទ្ធ (ប្តី ឬប្រពន្ធ)
- សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លង
សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
👉 កូនក្នុងបន្ទុក
- សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
- និង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅទីស្នាក់ការ ប.ស.ស. ដែលនៅជិតបងប្អូនទូទាំងប្រទេស ឬទំនាក់ទំនងទៅកាន់លេខ ១២៨៦។