• English
  • ភាសាខ្មែរ
  • Chinese

សហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា ចុះចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសមាជិកសហជីព

ខេត្តកណ្តាល នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក សូត្រ សុជាតិ និងក្រុមការងារ តំណាងឱ្យលោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា បានចុះជួបសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារលោកស្រី សុខ ឡាងអេង ដែលត្រូវជាសមាជិកសហជីពមូលដ្ឋាន នៃក្រុមហ៊ុន រិច ស្រ្ពីង រីវើរ នីតធីង (ខេមបូឌា) ឯ.ក។

ការចុះជួបនេះ ធ្វើឡើងបន្ទាប់ពីទទួលបានដំណឹងថា លោកឪពុករបស់លោកស្រី សុខ ឡាងអេង បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយរោគាពាធ។ ពិធីបុណ្យសពត្រូវបានប្រារព្ធឡើងនៅលំនៅឋាននៃសព ស្ថិតក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ តំណាងថ្នាក់ដឹកនាំសហព័ន្ធសហជីព ក៏បាននាំយកថវិកាចូលរួមបុណ្យចំនួន ១០០,០០០ រៀល ដើម្បីជួយសម្រាលបន្ទុកគ្រួសារសពផងដែរ។

ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិកទាំងអស់នៃសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសព និងសូមបួងសួងដល់គុណព្រះរតនត្រ័យ សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធលោកឪពុករបស់លោកស្រី សុខ ឡាងអេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Related posts