• English
  • ភាសាខ្មែរ
  • Chinese

លោក ម៉ៃ ផល្លា និងលោក សែម សុខលៀង តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក បានរៃអង្គាសថវិកាចំនួន ២៣៧,០០០រៀល ជូនសមាជិកសហជីពម្នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា លោក ម៉ៃ ផល្លា និងលោក សែម សុខលៀង តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក ដែលមានអាសយដ្ឋាននៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២៣៧,០០០រៀល ជូនសមាជិកសហជីពចំនួនម្នាក់ ឈ្មោះ តែម ស្រី ក្រុមA4  អត្តលេខ 240825 ដោយមូលហេតុម្ដាយរបស់គាត់បានទទួលមរណភាព។ ថវិកាដែលឧបត្ថម្ភជូនគាត់បានពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក។

ឆ្លៀតឱកាសនោះ លោក ម៉ៃ ផល្លា និងលោក សែម សុខលៀង តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ក៏សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីទាំងអស់ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

Related posts