កណ្ដាល៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៨០,០០០រៀលជូនសមាជិកសហជីពម្នាក់ឈ្មោះ ម៉េង ស្រីលីន អត្តលេខ 06588 បម្រើការងារផ្នែកដេរB11 មូលហេតុដោយសារគាត់សម្រាលកូន។
ឆ្លៀតឱកាសនោះ លោក ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕