• English
  • ភាសាខ្មែរ
  • Chinese

សហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក

កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារសហជីពទឹកចិត្តកម្មករកម្ពុជា នៃក្រុមហ៊ុន សុីអិនឌឺហ្រ្គី ជំនួសមុខឲ្យឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បាននាំយកប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករកម្មការនីដែលសម្រាលកូនហើយនិងរៀបអាពាហ៍ពិពាហ៍ និងអ្នកមានផ្ទៃពោះ ថវិការទទួលបានក្នុងម្នាក់ចំនួន ១២០,០០០រៀល។

ក្នុងនោះរួមមាន 1.អ្នកមានផ្ទៃពោះ ៦នាក់ ថវិការឧបត្ថម្ភ ៧២០,០០០ រៀល 2.អ្នករៀបអាពាហ៍ពិពាហ៍ ៣នាក់ ថវិការឧបត្ថម្ភ ៣៦០,០០០រៀល 3.អ្នកមានជំងឺធ្ងន់ ១នាក់ ថវិការឧបត្ថម្ភ ១២០,០០០រៀល។

សរុបមានចំនួន ១០នាក់ ថវិការឧបត្ថម្ភសរុប ១,២០០,០០០រៀល៕

Related posts