កំពង់ស្ពឺ៖នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា បានធ្វើការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពនៃក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ជូនសមាជិកសហជីពមួយរូបឈ្មោះ ប៉យ ស្រីតាវ អត្ដលេខ BW0099 ផ្នែកដេរ ក្រុម4 ដោយសារបងទទួលមរណៈភាព។
ថវិការដែលបានផ្ដល់ជូនគាត់សរុបមានចំនួន ២១៤,០០០រៀល៕
សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែចូលរួមសហការ និងសូមជូនបុណ្យកុសល្យទាំងនេះឱ្យបានស្មើៗគ្នា៕