• English
  • ភាសាខ្មែរ
  • Chinese

លោក យ៉ាវ សាវណ្ណ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ២៦៩,០០០៛ ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ លោក យ៉ាវ សាវណ្ណ  និងក្រុមការងារ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ។ ថវិការឧបត្ថម្ភគឺបានមកការរៃអង្គាសពីបងប្អូនកម្មករកម្មការិនី និងថ្នាក់ដឹកនាំសហព័ន្ធសហជីពផ្ដល់ជូនដល់កម្មការិនី ឈ្មោះ នាង សុជា អត្តលេខBW1991 ក្រុម20 ដោយសារគាត់មានជម្ងឺត្រូវវះកាត់។ ថវិកាឧបត្ថម្ភរួមមាន៖

១ សហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជាមានចំនួន ១០០,០០០រៀល

២ រៃអង្គាសពីបងប្អូនកម្មករកម្មការិនីជាសមាជិកមានចំនួន ១៦៩,០០០រៀល

សរុបថវិកាឧបត្ថម្ភមានចំនួន ២៦៩,០០០រៀល៕

ជាមួយគ្នានេះក៏សូមជូនពរប្អូនស្រីឆាប់ជាសះស្បើយ និងសូមអរគុណដល់បងប្អូនកម្មករកម្មការិនីនៃក្រុមហ៊ុនបេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ទាំងអស់គ្នា ដែលតែងតែមានចិត្ដសទ្ធាជ្រះថ្លាក្នុងការជួយគ្នាទៅវិញទៅមកទាំងថវិការក្ដី ទាំងកម្លាំងក្ដី។

យើងខ្ញុំតំណាងសហជីពប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក សូមជូនបុណ្យកុសល្យដែលកើតមាន ជូនទៅដល់បងប្អូនកម្មករកម្មការិនីនៃក្រុមហ៊ុនបេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ឱ្យបានស្មើៗគ្នា៕

Related posts