• English
  • ភាសាខ្មែរ
  • Chinese

លោកស្រី នៅ ស្រីនិត និងក្រុមការងារសហជីពជំនឿចិត្ដកម្មករកម្ពុជានៃក្រុមហ៊ុន គីនវ៉េ (ខេមបូឌា) អ៊ិនធើលីជេន ហូម ហ្វរនីស៊ីង មេនូហ្វេកឈ័រ ឯ.ក បានឧបត្ថម្ភប្រាក់ចំនួន៦០,០០០រៀល ជូនទៅកម្មករម្នាក់ដែលជួបគ្រោះថ្នាក់ចរាចណ៍

តាកែវ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី សុផាន ជាប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោកស្រី នៅ ស្រីនិត និងក្រុមការងារសហជីពជំនឿចិត្ដកម្មករកម្ពុជានៃក្រុមហ៊ុន គីនវ៉េ (ខេមបូឌា) អ៊ិនធើលីជេន ហូម ហ្វរនីស៊ីង មេនូហ្វេកឈ័រ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិឃ្លាំសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្ដតាកែវ។ បានផ្តល់ប្រាក់ឧបត្ថម្ភចំនួន៦០,០០០រៀលជូនបងប្អូនកម្មករ ឈ្មោះ សៀម កាណាន់ អត្តលេខ ៥០៦៣៤ បម្រើការងារផ្នែកបាញ់ថ្នាំ មូលហេតុដោយសារគាត់គ្រោះថ្នាក់ចរាចរណ៍។

នាឱកាសនោះ លោកស្រី នៅ ស្រីនិត និងក្រុមការងារសហជីពជំនឿចិត្ដកម្មករកម្ពុជានៃក្រុមហ៊ុន គីនវ៉េ (ខេមបូឌា) អ៊ិនធើលីជេន ហូម ហ្វរនីស៊ីង មេនូហ្វេកឈ័រ ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី សុផាន ជាប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕