Dissemination

មន្រ្ដីសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា ចុះចងក្រង និងបោះឆ្នោតបង្កើតសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក
កំពង់ស្ពឺ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ មន្រ្ដីសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា ចុះចងក្រង និងរៀបចំបោះឆ្នោតបង្កើតសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក ស្ថិតនៅផ្លូវជាតិលេខ៤១ ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ លទ្ធិផលនៃការបោះឆ្នោតបង្កើតសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក ក្នុងនោះបេក្ខភាពដែលមានការគាំទ្រជាថ្នាក់ដឹកនាំមានសមាភាពដូចខាងក្រោមៈ ១.លោក ញ៉ឹម សុខុម ជាប្រធាន ២.លោកស្រី ណុប ស្រីពៅ ជាអនុប្រធាន ៣.លោក ជូ រ៉ាគីន ជាលេខាធិការ ៤.លោក អ៊ីម ខ្លឹង ជាហេរញ្ញិក ក្រោយពីទទួលបានលទ្ធិផល ក្រុមការងារសហជីពក៏បានរៀបចំឯកសារ ជូនដំណឹងទៅដល់ស្ថាប័នដែលពាក់ព័ន្ធ និងរៀបចំឯកសា...

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក
កំពង់ស្ពឺ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ សហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានយកថវិការៃអង្គាសជូនដល់កម្មករម្នាក់ឈ្មោះ អ៊ុន រដ្ឋា អត្តលេខ៖០៩២២០ ផ្នែកដេរ ក្រុមC៦ មូលហេតុដោយសាឪពុករបស់គាត់ទទួលមរណៈភាព។ ក្នុងនោះប្រាក់ដែលរៃអង្គាសបានយកជូនគាត់មានចំនួន២៤៦,១០០រៀល៕

តំណាងសមាជិក ស.ស.យ.ក នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា នាំយកអំណោយសប្បុរសធម៌ចែកជូនលោក យាយ ២រូប ដែលមានជីវភាពខ្វះខាតគ្មានទីពឹង
កំពង់ស្ពឺ៖ ព្រឹកថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សែ ចិត និងក្រុមការងារ តំណាងសមាជិក ស.ស.យ.ក នៃសភាពសម្ព័ន្ធសហជីពជាតិកម្ពុជា បាននាំយកអំណោយ និងសំភារៈ គ្រឿងឧបភោគ នៃមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី វិចិត្រ ប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បាននាំយកអំណោយសំភារៈ និងគ្រឿងឧបភោគ ចែកជូនដល់លោកយាយ ចំនួន ២រូប គឺលោកយាយឈ្មោះ ខែក ប៊ិន អាយុ ៨៧ឆ្នាំ និងលោកយាយឈ្មោះ កុយ ផល អាយុ ៨២ឆ្នាំ ដែលមានជីវភាពខ្វះខាតគ្មានទីពឹង ដែលរស់នៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ សំភារៈ និងគ្រឿងឧបភោគរួមមាន៖ ១. អង្ករ ២បាវទម្ងន់ ១០០គីឡូក្រាម, ២.ត្រីខ ២យួរ, ៣.ប៊ីចេង ១គីឡូក្រាម, ៤.ទឹកត្រី ១យួរ, ៥.ទឹកស៊ីអ៉ីវ ១យួរ, ៦. ស្កស ១គីឡូក្រាម, ៧.ខ្ទឹមស ១គីឡូក្រាម, ៨.គុយទាវកញ្ចប់ ១កេស, ៩.ទឹកសុទ្ធ ១កេស, ១០.ទឹកដោះគោឆៅ ១យួរ និង១១.ថវិកាចំនួន ៥០៣,៥០០រៀល។ សរុបជាថវិការមានចំនួន ៨៩៣,០០០រៀល៕

លោក ឡាយ សំអូន ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីព ប្រចាំ ក្រុមហ៊ុន អ៉ីស្តក្រោន ហ៊្វូតវែរ អ៉ិនដាសស្ទ្រី ឯ.ក
ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡាយ សំអូន ជាអនុសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយបងប្អូនកម្មករជាសមាជិកសហជីពនៅក្រុមហ៊ុន អ៉ីស្តក្រោន ហ្វូ៑តវែរ អ៉ិនដាសស្រ្ទី ឯ.ក ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នាឱកាសនោះ លោក ឡាយ សំអូន ក៏ចូលរួមអបអរសាទរចំពោះបងប្អូនកម្មករជាស្ត្រីដែលមានផ្ទៃពោះនិងបងប្អូនកម្មករទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោងផងដែរ។ លោក ក៏បានពន្យល់បន្ថែមពីអត្ថប្រយោជន៍ពី ប.ស.ស ដែលបងប្អូនកម្មករកម្មការិនីគ្រប់រូបទទួលបានជាច្រើនជាពិសេសស្ត្រីមានផ្ទៃពោះគឺមានការគាំពាយ៉ាងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលគឺសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០០,០០០រៀល, កូនភ្លោះ២ទទួលបាន ១,២០០,០០០រៀល និងកូនភ្លោះ ៣ ទទួលបាន ១,៦០០,០០០រៀល ព្រមទាំងទៅពិនិត្យផ្ទៃពោះមុនសម្រាលនិងក្រោយសម្រាលសរុបចំនួន ១៤លើក ដោយក្នុងមួយលើកៗទទួលបានថវិកាត្រលប់មកវិញចំនួន ៨០,០០០រៀល ទៀតផង។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ឡាយ សំអូន បានផ្ដល់កិត្តិយសប្រគល់ថវិកាឧបត្ថម្ភដល់បងប្អូនកម...

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនគ្រួសារនៃសពជាសមាជិកសហជីព
កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោក សែ ចិត ប្រធានសហជីពទឹកចិត្ដកម្មករកម្ពុជា និងក្រុមការងារ ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានពាំនាំយកថវិកាទៅចូលរួមបុណ្យសពកម្មករម្នាក់ឈ្មោះ នៅ សារីម អត្តលេខ១២៤៧៧ ផ្នែកដេរ ក្រុមC៥ ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះរួមមាន៖ ១.ថវិការៃអង្គាសមានចំនួន ៦១៨,៥០០រៀល ២.ប្រាក់ខែចុងក្រោយ ១០០ដុល្លា និង ៣១៨,២០០រៀល ៣.លោកនាយកក្រុមហ៊ុន វេនធូរ៉ា ចូលរួរំលែកទុក្ខថវិកាចំនួន ៤០០,០០០រៀល ៤.ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាចូលរួមរំលែកទុក្ខថវិកាចំនួន ៤០០,០០០រៀល ថវិកាសរុបទាំងអស់មានចំនួន ១,៧៣៦,៧០០រៀល និង ១០០ដុល្លា៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក
កំពង់ឆ្នាំង៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ បាននាំយកថវិការៃអង្គាសចូលរួមរំលែកទុក្ខដល់សមាជិកសហជីពចំនួន២រូប មានចំនួនថវិកាសរុប ២២០,០០០រៀល ដូចខាងក្រោម៖ ១.ឈ្មោះ ប៉ូ សល់ អត្តលេខៈ៣៦៨៦៥ ក្រុមដេរ C៣ មូលហេតុ៖ ម្ដាយស្លាប់ ស្ថិតនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញ្ញាឭ ខេត្តកណ្តាល ថវិកាប្រគល់ជូនគាត់មានចំនួនទឹកប្រាក់ ១១០,០០០រៀល ២.ឈ្មោះ សាយ ឡង់ អត្តលេខៈ៣២៥០៩ ក្រុមទូទៅ A២ មូលហេតុ៖ ម្ដាយស្លាប់ ស្ថិតនៅភូមិដំរិប ឃុំអភិវឌ្ឈន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ថវិកាប្រគល់ជូនគាត់មានចំនួនទឹកប្រាក់ ១១០,០០០រៀល៕

H.E Ly Vichet and his team met with local union leaders at YU JIA CHENG INTERNATIONAL COMPANY LIMITED
Kampong Speu: On January 31, 2024, H.E Ly Vichet, President of the Cambodian Worker’ Mind Union Federation, and hi team met with local union leader at YU JIA CHENG INTERNATIONAL COMPANY LIMITED on National Road 3, Thlok Village, Chung Ruk Commune, Kong Pisey District, Kampong Speu Province, meet and discus the work and show the composition of the leader of the Cambodian Worker’ Mind Union of s' Union of YU JIA CHENG INTERNATIONAL COMPANY LIMITED to the management of the company for official recognition. On that occasion, Hi Excellency also further explained the roles, dutie and objective such as: Protect and respect the rights, freedom and interest of the worker of the uinon member Advise member union on resolving disputes, collective bargaining with employer Contribute to the development of decent working conditions, increase productivity and skill of member worker to attract investment and create new job for the people.

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ រ៉ុង ប៉ី ស៊ីង ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក
កណ្ដាល៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ រ៉ុង ប៉ី ស៊ីង ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្ដកណ្ដាល បានពាំនាំថវិកាឧបត្ថម្ភពីសហជីពទឹកចិត្តកម្មករកម្ពុជា ចំនួន ៤៨០,០០០រៀល ប្រគល់ជូនបងប្អូនកម្មករជាសមាជិកចំនួន ៤នាក់ ដែលទើបរៀបអាពាហ៍ពិពាហ៍ និងមានផ្ទៃពោះ ដោយក្នុងម្នាក់ៗទទួលបានថវិកាឧបត្ថម្ភចំនួន ១២០,០០០រៀល៕

ឯកឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា ចុះសួរសុខទុក្ខប្រធានសហជីពមូលដ្ឋានដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខ លោក ណែម សំអាត អនុប្រធានសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ មីឡានណា លេឌើវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីសប្តាហ៍មុន បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ)។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បានមានប្រសាសន៍ទាក់ទងនិងការធ្វើដំណើរទៅធ្វើការងារ សូមមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ ដែលយើងមើលមិនឃើញឧបសគ្គនៅខាងមុខនោះ។ ក្នុងការសួរសុខទុក្ខនោះផងដែរ ឯកឧត្តមប្រធាន បាននាំយកផ្លែឈើ និងថវិកាចំនួន ១០០ដុល្លា និងថវិការបស់ក្រុមហ៊ុន មីឡានណា ចំនួន ៥០ដុល្លា ដើម្បីជួយសម្រួលទុក្ខលំបាកខ្លះដល់លោក ណែម សំអាត៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ ស៊ីអិនឌឺហ្រ្គី អ៉ីនធើណេសិនណល (ខេអេច) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក
កំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំរោងចក្រ ស៊ីអិនឌឺហ្រ្គី អ៉ីនធើណេសិនណល (ខេអេច) ឯ.ក ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ បាននាំយកថវិកាឧបត្ថម្ភជូនកម្មករកម្មការនីចំនួន ១០នាក់ ក្នុងម្នាក់ទទួលបានទឹកប្រាក់ ១២០,០០០រៀល ក្នុងនោះរួមមាន៖ ១.អ្នករៀបអាពាហ៍ពិពាហ៍ចំនួន ៦នាក់ ទឹកប្រាក់ ៧២០,០០០រៀល ២.អ្នកសម្រាលកូនឬលំហែមាតុភាពចំនួន ៤នាក់ ទឹកប្រាក់ ៤៨០,០០០រៀល ថវិកាឧបត្ថម្ភប្រគល់ជូនកម្មករកម្មការនីទាំងអស់មានសរុបមានចំនួន ១,២០០,០០០រៀល៕

លោក សែ ចិត ចុះពង្រឹងមូលដ្ឋាន នៅក្នុងរោងចក្រ អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក
កណ្ដាល៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោក សែ ចិត និងក្រុមការងារ មន្ត្រីសហព័ន្ធសហជីព ទឹកចិត្តកម្មករកម្ពុជា ចុះជួបពិភាក្សាកាងារមួយចំនួនជាមួយក្រុមការងារសហជីពមូលដ្ឋានប្រចាំរោងចក្រ អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ស្ថិតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ ហុន ធីហ្សឺ ហ្វុង លេឌើរ (ខេមបូឌា) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក
កំពង់ស្ពឺ៖នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ ហុន ធីហ្សឺ ហ្វុង លេឌើរ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិគីររស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ បានពាំនាំថវិកាឧបត្ថម្ភពីសហជីពទឹកចិត្តកម្មករកម្ពុជា ចំនួន ៣៤០,០០០រៀល ប្រគល់ជូនបងប្អូនកម្មករជាសមាជិកចំនួន ៤នាក់ រួមមាន៖ ១.ស្ត្រីមានផ្ទៃពោះ ចំនួន ២នាក់ ២.រៀបអាពាហ៍ពិពាហ៍ ចំនួន ១នាក់ និង ៣.កម្មករឈឺសម្រាកពេទ្យលើសពីមួយអាទិត្យ ចំនួន ១នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាឧបត្ថម្ភចំនួន ៩០,០០០រៀល៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ ហ៊ីរ៉ូតា (ខេមបូឌា) ហ្គាម៉ិន ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក
កំពង់ស្ពឺ៖នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា និងក្រុមការងារ ប្រចាំក្រុមហ៊ុន ហ៊ីរ៉ូតា (ខេមបូឌា) ហ្គាម៉ិន ដែលមានទីតាំងស្ថិតនៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ តំណាងឱ្យ ឯកឧត្តម លី វិចិត្រ ជាប្រធានសហពន្ធ័សហជីពទឹកចិត្ដកម្មករកម្ពុជា បានយកថវិកាឧបត្ថម្ភជូនដល់កម្មករ-កម្មការិនីដែលគាត់សំរាលកូន និងជួបគ្រោះថ្នាក់ចរាចរណ៍ សរុបមានចំនួន ៦នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាឧបត្ថម្ភចំនួន ៦០,០០០រៀល។ សរុបថវិកាឧបត្ថម្ភមានចំនួន ៣០០,០០០រៀល៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក
កំពង់ស្ពឺ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានយកប្រាក់រៃអង្គាសជូនដល់កម្មករម្នាក់ឈ្មោះ អ៊ុក រ៉ា អត្ថលេខ៖១២៥៨១ ផ្នែកតុកាត់C៤ មូលហេតុដោយសាឪពុករបស់គាត់ទទួលមរណៈភាព។ ថវិកាដែលយកជូនគាត់មានចំនួន ៣១០,៣០០ រៀល៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក
កំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុនទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បាននាំយកថវិការៃអង្គាសជូន ជូនបងប្អូនកម្មករ កម្មការិនី ឈ្មោះ ហួរ អេង អត្តលេខ៖0096 នៅផ្នែកQCដោយសារប្ដីបានជួបគ្រោះថ្នាក់ចររាចរណ៏ធ្ងន់ធ្ងរ។ ថវិកាដែលផ្ដល់ជូនមានចំនួនទឹកប្រាក់ ២៥២,០០០រៀល៕

តំណាងសមាជិក ស.ស.យ.ក នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីពដែលបានទទួលមរណៈភាព
កំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លោក សែ ចិត និងក្រុមការងារដែលជាសមាជិក ស.ស.យ.ក នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ តំណាងឱ្យ ឯកឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា បានចូលរួមកម្មវិធីបុណ្យសពកម្មការិនីម្នាក់ដែលបម្រើការនៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ឈ្មោះ មាន ងឿន អត្តលេខ៖19867 ដែលបានទទួលមរណៈភាពនៅថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤ស្ថិតក្នុងភូមិឬស្សីមួយគុម្ព ឃុំអូរស្រាយ ស្រុកត្រាំកក់ ខេត្តតាកែវ ព្រមទាំងបានពាំនាំយកថវិកាឧបត្ថម្ភជូនដល់គ្រួសារនៃសពមួយចំនួនដើម្បីចូលរួមរំលែកទុក្ខ ថវិកាឧបត្ថម្ភរួមមាន៖ ១.ថវិការៃអង្គាស មានចំនួន ៥០៣,០០០រៀល ២.ថវិកាឧបត្ថម្ភពីក្រុមហ៊ុនវេនធូរ៉ា មានចំនួន ៤០០,០០០រៀល ៣.ថវិកាឧបត្ថម្ភពីសហជីពទឹកចិត្ដកម្មករកម្ពុជា មានចំនួន ៤០០,០០០រៀល ៤.និងប្រាក់ខែចុងក្រោយ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ មានចំនួន ១,...

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក
កំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុនទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បាននាំយកថវិកាឧបត្ថម្ភជូន ជូនបងប្អូនកម្មករ កម្មការិនីចំនួន ២(ពីរ)នាក់ ដែលទើបរៀបអាពាហ៍ពិពាណ៍។ ក្នុងម្នាក់ទទួលបានថវិកាឧបត្ថម្ភចំនួន ១២០,០០០រៀល សរុបថវិកាឧបត្ថម្ភមានចំនួន ២៤០,០០០រៀល៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ ហុន ធីហ្សឺ ហ្វុង លេឌើរ (ខេមបូឌា) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក
កំពង់ស្ពឺ៖នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោក បញ្ញា និងក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ ហុន ធីហ្សឺ ហ្វុង លេឌើរ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិគីររស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ បានធ្វើការរៃអង្គាសជូនកម្មករជាសមាជិកឈ្មោះ ធី រចនា អត្ដលេខៈF5.1110 ផ្នែកដេរដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។ ថវិការដែលផ្ដល់ជូនមានចំនួន ១៤៥,៤០០រៀល៕

តំណាងមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ នាំយកថវិកា និងសម្ភារៈជូនលោកយាយ ដែលកំពុងមានការខ្វះខាត
កំពង់ឆ្នាំង៖ថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤ លោក វេត វី និងក្រុមការងារសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ជំនួសមុខឱ្យ ឯកឧត្តម លី វិចិត្រ ជាប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បាននាំយកថវិកា និងសម្ភារៈមួយចំនួនចែកជូនលោកយាយ ចំនួន ២(ពីរ)នាក់ ដែលមានការខ្វះខាត។ លោកយាយទី១ មានឈ្មោះ ឈួន ហាន រស់នៅម្នាក់ឯង ដែលស្ថិតនៅក្នុងភូមិវាលតាគីង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ លោកយាយទី 2 មានឈ្មោះ មាស សយ រស់នៅជាមួយចៅកំព្រាពីរនាក់ ស្ថិតនៅក្នុងភូមិនាងមាលា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ចំនួនសម្ភារៈប្រគល់ជូនលោកយាយទាំង២(ពីរ) សរុបរួមមាន៖ ១.អង្ករ 100គីឡូក្រាម ២.ថវិការជូនលោកយាយទាំង២នាក់ ២០០,០០០រៀល (១០០,០០០រៀល/ម្នាក់) ៣.ទឹកស៊ីអ៊ីវ ២យួរ ៤.ទឹកត្រី ១យួរ ៥.ខ្លាញ់ ២ដប ៦.ស្ករស ២គីឡូក្រាម ៧.ប៊ីចេង ១គីឡូក្រាម ៨.អ្នកមីងមេភូមិពីរនាក់ ៤០,០០០រៀល សរុបជាថវិកាមានចំនួន ៥៩០,០០០រៀល៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន យូនៀន លេឌើរវែរ អឹម.អេហ្វ.វ៉ាយ ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព
កំពង់ស្ពឺ៖ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ យូនៀន លេឌើរវែរ អឹម.អេហ្វ.វ៉ាយ ឯ.ក ស្ថិតនៅភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ បានរៃអង្គាសពីបងប្អូនកម្មករកម្មការនី ជូនបងប្អូនកម្មករឈ្មោះ ឃីវ សុភ័ក្រត្រា អត្តលេខៈ២៣០៩០២៦ ក្រុមៈU.CL.2 មូលហេតុគគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។ ថវិកាឧបត្ថម្ភមានចំនួន ១០៥,៦០០រៀល និងសូមអរគុណបងប្អូនកម្មក កម្មការិនីជួយសហការរាល់បងបងប្អូនមានការលំបាក៕