• English
  • ភាសាខ្មែរ
  • Chinese

Dissemination

តំណាងសហជីពកម្លាំងចិត្ដយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ហូលីវ៉េល ហេនប៉េក ម៉េនញ៉ូហ្វេកធើរីង ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

តំណាងសហជីពកម្លាំងចិត្ដយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ហូលីវ៉េល ហេនប៉េក ម៉េនញ៉ូហ្វេកធើរីង ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

កណ្ដាល៖នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោកស្រី ឆាវ ផល្លា ប្រធានសហជីពកម្លាំងចិត្ដយុវជនកម្ពុជា និងក្រុមការងារ ប្រចាំក្រុមហ៊ុន ហូលីវ៉េល ហេនប៉េក ម៉េនញ៉ូហ្វេកធើរីង ស្ថិតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ជំនួសមុខឱ្យលោក អ៉ឹម ឌីណា ប្រធានសហព័ន្ធសហជីពកម្លាំងចិត្ដយុវជនកម្ពុជា បានធ្វើការរៃអង្គាសជាថវិកាឧបត្ថម្ភជូនដល់កម្មការិនីដែលសមាជិកសហជីពឈ្មោះ ផាន់ ពុតលីន ភេទស្រី នៅក្រុម1 អត្ថលេខ2303 មូលហេតុជួបមានបញ្ហាពេលឆ្លងទន្លេ (កូនមិនដឹងខ្លួន)។ ថវិកាឧបត្ថម្ភដែលផ្ដល់ជូនមានចំនួន ១០០,០០០រៀល៕

ឯកឧត្ដម លី វិចិត្រ និងតំណាងក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ចុះចែកអំណោយសម្ភារៈសិក្សា ដល់សិស្សានុសិស្សនៅ វិទ្យាស្ថាន ពហុបច្ចេកទេស ខេត្ដកំពង់ស្ពឺ

ឯកឧត្ដម លី វិចិត្រ និងតំណាងក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ចុះចែកអំណោយសម្ភារៈសិក្សា ដល់សិស្សានុសិស្សនៅ វិទ្យាស្ថាន ពហុបច្ចេកទេស ខេត្ដកំពង់ស្ពឺ

កំពង់ស្ពឺ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងតំណាងក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានចុះទស្សនៈកិច្ចនៅវិទ្យាស្ថាន ពហុបច្ចេកទេស ខេត្ដកំពង់ស្ពឺ និងបាននាំយកសម្ភរៈមួយចំនួនដូចជា អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ព្រមទាំងសម្ភារៈសិក្សាមួយចំនួនទៀត ចែកជូនសិស្សានុសិស្សដែលកំពុងស្នាក់នៅសិក្សានៅវិទ្យាស្ថាន ពហុបច្ចេកទេស ខេត្ដកំពង់ស្ពឺ៕

តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.កផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.កផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

កំពង់ស្ពឺ៖នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោក អ៉ឹម ចាន់ថៃ ប្រធានសហជីពជំនឿចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក ស្ថិតនៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានធ្វើការរៃអង្គាសថវិកាឧបត្ថម្ភជូនកម្មការិនីដែលជាសមាជិកសហជីពឈ្មោះ គីម ថា អត្តលេខៈ ២២៥៨ នៅខ្សែទឹកហូរ ដោយសារគាត់មានទុកជាទម្ងន់ ម្ដាយរបស់គាត់ទទួលមរណៈភាព។ ថវិកាឧបត្ថម្ភដែលផ្ដល់ជូនគាត់មានចំនួន ២៦៥,៥០០រៀល៕

តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.កផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.កផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

កំពង់ស្ពឺ៖នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ លោក អ៉ឹម ចាន់ថៃ ប្រធានសហជីពជំនឿចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក ស្ថិតនៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានធ្វើការរៃអង្គាសថវិកាឧបត្ថម្ភជូនកម្មការិនីដែលជាសមាជិកសហជីពឈ្មោះ វង់ រតនារ អត្តលេខៈ ៣៤០១ ដោយសារគាត់មានទុកជាទម្ងន់ ម្ដាយរបស់គាត់ទទួលមរណៈភាព។ ថវិកាឧបត្ថម្ភដែលផ្ដល់ជូនគាត់មានចំនួន ១៧៥,០០០រៀល៕

តំណាងសហជីពកំលាំងចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

តំណាងសហជីពកំលាំងចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤  តំណាងសហជីពកំលាំងចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានយកថវិការៃអង្គាស ជូនដល់កម្មការិនីដែលជាសមាជិកឈ្មោះ យ៉ីក ចេះ ដែលម្ដាយគាត់បានទទួលមរណៈភាព។ ថវិការឧបត្ថម្ភជូនគាត់មានចំនួន ៣៩០,០០០រៀល៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ ហ្វុង លេឌើរ (ខេមបូឌា) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ ហ្វុង លេឌើរ (ខេមបូឌា) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ ហ្វុង លេឌើរ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិគីររស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ បានធ្វើការរៃអង្គាសថវិកាជូនកម្មការិនីជាសមាជិកសហជីពឈ្មោះ វ៉ាន់ ស្រីលាង អត្ថលេខ៖FCO.1158 មុខងារលាបគែម ដោយម្ដាយទទួលមរណៈភាព។ ចំនួនថវិកាឧបត្ថម្ភដែលផ្ដល់ជូនមានចំនួន ២៦១,០០០រៀល៕

H.E Ly Vichet, President of the Cambodian Worker’s Mind Union Federation, meet with local union leaders at BESWIN FASHION (CAMBODIA) CO., LTD.

H.E Ly Vichet, President of the Cambodian Worker’s Mind Union Federation, meet with local union leaders at BESWIN FASHION (CAMBODIA) CO., LTD.

Kampong Speu: On January 11, 2024, H.E Ly Vichet, President of the President of the Cambodian Worker’ Mind Union Federation, led a working group to meet and discus with local union of BESWIN FASHION (CAMBODIA) CO., LTD, located in Prey Peay Village, Toul Ampil Commune, District. Bor Seth, Kampong Speu Province. On that occasion, H.E Ly Vichet also explained the purpose of establishing the Cambodian Worker’ Mind Union of BESWIN FASHION (CAMBODIA) CO., LTD in order to protect and promote the right and legitimate interest of workers. In particular, it i necessary to coordinate all issue that arise in the workplace, how to maintain harmony in the workplace.

ឯកឧត្ដម លី វិចិត្រ ដឹកនាំប្រជុំថ្នាក់ដឹកនាំសហភាពសហជីពសុភមង្គលកម្មករកម្ពុជា

ឯកឧត្ដម លី វិចិត្រ ដឹកនាំប្រជុំថ្នាក់ដឹកនាំសហភាពសហជីពសុភមង្គលកម្មករកម្ពុជា

ភ្នំពេញ៖នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានដឹកនាំប្រជុំគណៈកម្មាប្រតិបត្ដិសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ប្រចាំខែមករា ឆ្នាំ២០២៤ និងលើកទិសដៅខែក្រោយ។ នាឱកាសនោះ ឯកឧត្ដម លី វិចិត្រ បានប្រាប់ពីយុទ្ធសាស្រ្ដក្នុងការសម្របសម្រួលវិវាទតាមមូលដ្ឋាន និងកំណត់បញ្ហាដែលកើតឡើងឱ្យច្បាស់ ដើម្បីចូលរួមដោះស្រាយវិវាទនៅកន្លែងការងារ ធ្វើយ៉ាងណាត្រូវរក្សាឱ្យបាននូវសុខដុមនីយកម្មតាមគោលដៅ។ ឯកឧត្ដមក៏បានលើកឡើងបន្ថែមពីការពង្រឹង និងពង្រីកសមាជិកភាពតាមគោលដៅ ដោយអោយពិនិត្យមើលគោលដៅដែលមន្រ្ដីកាន់ និងធ្វើបច្ចុប្បន្នភាពប្រចាំខែ ដើម្បីរកកន្លែងចន្លោះខ្វះខាត និងចាត់វិធានការចុះពង្រឹង។ បន្ថែមពីនឹង ឯកឧត្ដម ក៏បានជម្រុញឱ្យមន្រ្ដីកាន់គោលដៅតាមមូលដ្ឋានធ្វើការសម្របសម្រួលជាមួយម្ចាស់សហគ្រាស ចរចារភាពជាតំណាងបំផុត និងចុះអនុសញ្ញារួម ដើម្បីជាប្រយោជន៍បងប្អូនកម្មករ៕

តំណាងសហជីពកម្លាំងចិត្ដយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ហូលីវ៉េល ហេនប៉េក ម៉េនញ៉ូហ្វេកធើរីងផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

តំណាងសហជីពកម្លាំងចិត្ដយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ហូលីវ៉េល ហេនប៉េក ម៉េនញ៉ូហ្វេកធើរីងផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

កណ្ដាល៖នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ លោកស្រី ឆាវ ផល្លា ប្រធានសហជីពកម្លាំងចិត្ដយុវជនកម្ពុជា និងក្រុមកាងារ ប្រចាំក្រុមហ៊ុន ហូលីវ៉េល ហេនប៉េក ម៉េនញ៉ូហ្វេកធើរីង ស្ថិតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ជំនួសមុខអោយលោក អ៉ឹម ឌីណា ប្រធានសហពន្ធ័សហជីពកម្លាំងចិត្តយុវជនកម្ពុជា បានប្រគល់ថវិកាជូនកម្មករជាសមាជិកឈ្មោះ កន ស្រីនិច ភេទស្រី អត្តលេខ041 ក្រុម2 មូលហេតុជួយគ្រោះថ្នាក់ចរាចរណ៍។ ថវិកាដែលបានផ្ដល់ជូនមានចំនួន ១២៥,០០០រៀល៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ផឹនីនស៊្យូឡឺ អ៉ីនធើណេសិនណល ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ផឹនីនស៊្យូឡឺ អ៉ីនធើណេសិនណល ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ផឹនីនស៊្យូឡឺ អ៉ីនធើណេសិនណល ស្ថិតនៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននាំយកថវិកាពីការរ៉ៃអង្គាសពីបងប្អូនកម្មករឧបត្ថម្ភជូនកម្មករកម្មការិនី ឈ្មោះ វ៉ិត គង់ ធ្វើការនៅផ្នែកវេចខ្ចប់ រងគ្រោះថ្នាក់ចរចារណ៍ រងរបួសធ្ងន់ និងប៉ះពាល់ដល់ទារកក្នុងផ្ទៃ ដោយក្មេងស្ទាវគប់និងមួកសុវត្តិភាព បណ្តាលអោយធ្លាក់ពីលើម៉ូតូ ក្នុងកំឡុងពេលចេញពីធ្វើការត្រលប់ទៅផ្ទះ។ ថវិកាដែលផ្ដល់ជូនមានចំនួន ១៣១,៣០០រៀល៕

សមាជិក ស.ស.យ.ក នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

សមាជិក ស.ស.យ.ក នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤ សមាជិក ស.ស.យ.ក នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បាននាំយកថវិការៃអង្គាសមកជូនបងស្រីជាសមាជិកសហជីព ឈ្មោះ អែម ឡាលីន អត្ថលេខ០១៤១៨ ក្រុមទឹកថ្នាំC៥ ដោយសារគាត់មានទុក្ខជាទម្ងន់ឪពុករបស់គាត់បានទទួលមរណៈភាព ប្រាក់រៃអង្គាសដែលយកមកជូនគាត់មានចំនួន ២៥០,៤០០រៀល៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ញូ អេ ធីធី ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ញូ អេ ធីធី ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ញូ អេ ធីធី ស៊ូម៉េតឃីង (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បាននាំយកថវិកាឧបត្ថម្ភជូនកម្មការិនីចំនួន ៥នាក់ទើបតែសម្រាលកូន ក្នុងម្នាក់ទទួលបានទឹកប្រាក់ ៦០,០០០រៀល សរុបថវិកាឧបត្ថម្ភមានចំនួន ៣០០,០០០រៀល៕

H.E Ly Vichet, President of the Cambodian Worker’s Mind Union Federation, meet with local union leaders at YU JIA CHENG INTERNATIONAL COMPANY LIMITED

H.E Ly Vichet, President of the Cambodian Worker’s Mind Union Federation, meet with local union leaders at YU JIA CHENG INTERNATIONAL COMPANY LIMITED

Kampong Speu: On January 11, 2024, H.E Ly Vichet, President of the President of the Cambodian Worker’ Mind Union Federation, led a working group to meet and discus with local union of YU JIA CHENG INTERNATIONAL COMPANY LIMITED, located in Thlok Village, Chung Ruk Commune, Kong Pisey District, Kampong Speu Province.. On that occasion, H.E Ly Vichet also explained the purpose of establishing the Cambodian Worker’ Mind Union of YU JIA CHENG INTERNATIONAL COMPANY LIMITED in order to protect and promote the right and legitimate interest of workers. In particular, it i necessary to coordinate all issue that arise in the workplace, how to maintain harmony in the workplace.

លោក សែ ចិត មន្រ្ដីសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

លោក សែ ចិត មន្រ្ដីសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ លោក សែ ចិត មន្រ្ដីសហភាពសហជីពសុភមង្គលកម្មករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានចុះជួបសមាជិកសហជីពជំនឿចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក និងបាននាំយកថវិកាឧបត្ថម្ភជូនកម្មករកម្មការិនីដែលមានផ្ទៃពោះ និងអ្នកសម្រាលកូនចំនួន ៤ នាក់ ក្នុងម្នាក់ទទួលបានទឹកប្រាក់ ១០០,០០០រៀល សរុបថវិកាឧបត្ថម្ភមានចំនួន ៤០០,០០០រៀល៕

ឯកឧត្ដម លី វិចិត្រ ចុះសួរសុខទុក្ខសហជីពមូលដ្ឋាន នៅក្រុមហ៊ុន ខេនផាក

ឯកឧត្ដម លី វិចិត្រ ចុះសួរសុខទុក្ខសហជីពមូលដ្ឋាន នៅក្រុមហ៊ុន ខេនផាក

កណ្ដាល៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខសហជីពមូលដ្ឋាន និងចូលរួមពិភាក្សាការងារមួយចំនួន ជាមួយនាយកក្រុមហ៊ុន, រដ្ឋបាល នៃក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិចម្កាស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល  ខេត្តកណ្ដាល។ ក្នុងឱកាសនោះផង ឯកឧត្តម ក៏បានផ្សព្វផ្សាយបន្ថែមទាក់ទងទៅនិងអត្ថប្រយោជន៍ ប ស ស ដល់បងប្អូនតំណាងកម្មករនិយោជិត មានផ្ទៃពោះ និងបងប្អូនដែលរងហានិភ័យ ដែលបំរើការងារនៅក្រុមហ៊ុន ផងដែរ៕

ក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក

ក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុនខាយណេង តំណាង ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បាននាំយកថវិការឧបត្ថម្ភប្រចាំខែមករា ឆ្នាំ២០២៤ ជូនកម្មករកម្មការិនីចំនួន ៣៤នាក់ ក្នុងម្នាក់ទទួលបានទឹកប្រាក់៦០,០០០រៀល ក្នុងនោះរួមមាន÷ ១,អ្នករៀបអាពាហ៍ពិពាហ៍ចំនួន៣នាក់ ទឹកប្រាក់១៨០,០០០រៀល ២,អ្នកសម្រាលកូន ឬលំហែមាតុភាពចំនួន៣១នាក់ ទឹកប្រាក់១,៨៦០,០០០រៀល ថវិការប្រគល់ជូនកម្មករកម្មការិនីទាំងអស់មានចំនួនទឹកប្រាក់សរុប ២,០៤០,០០០រៀល៕

ក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក

ក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក

កំពង់ស្ពឺ៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៤ ក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំនៅក្រុមហ៊ុន វេនធូរ៉ា បាននាំយកថវិការៃអង្គារមកជូនបងស្រីឈ្មោះ សែស សុខុំ អត្ថលេខ៖20123 ក្រុមទឹកថ្នាំD4 ដោយសារគាត់មានទុក្ខជាទម្ងន់កូនរបស់គាត់ជួបឧបទ្ទវហេតុផ្ទុះហ្គាសគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ឥលូវសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ថវិការៃអង្គាសយកមកជូនគាត់មានចំនួន ៤០៤,៧០០ រៀល៕

ក្រុមការងារ ស.ស.យ.ក នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា ចុះសួរសុខទុក្ខសមាជិកនៅមន្ទីរពេទ្យ

ក្រុមការងារ ស.ស.យ.ក នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា ចុះសួរសុខទុក្ខសមាជិកនៅមន្ទីរពេទ្យ

កំពង់ស្ពឺ៖ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ក្រុមការងារ ស.ស.យ.ក នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា បានចុះសួរសុខទុកបងប្អូនកម្មករកម្មការិនីដោយគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរមកពីធ្វើការ ឥលូវវគាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី៕

ក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

ក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

កណ្ដាល៖ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ សហជីពមូលទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការអនុញ្ញាតិពីឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សូត្រ សុជាតិ និងក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា បានផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកចំនួន ៥នាក់ ដែលមានទឹកប្រាក់សរុប ៦០០,០០០រៀល ក្នុងនោះរួមមាន អ្នកសម្រាលកូនរួច និងអ្នកឈឺ(វះកាត់) ហើយក្នុងម្នាក់ទទួល ១២០,០០០រៀល៕

ក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ វេន ធូរ៉ា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

ក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ វេន ធូរ៉ា ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីព

កំពង់ស្ពឺ៖នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំរោងចក្រ វេន ធូរ៉ា តំណាងឯកឧត្តម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បាននាំយកថវិការៃអង្គាសចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារកម្មការិនីឈ្មោះ រ៉ា ស្រីពៅ អត្ថលេខ17688 ក្រុមQC(D) មូលហេតុដោយម្តាយរបស់គាត់បានទទួលមរណភាពនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅភូមិទំនប់ទឹក ឃុំបវេល ស្រុកមង្គលបុរី ខេត្តបាត់ដំបង ថវិកាដែលរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រគល់ជូនក្រុមគ្រួសារគាត់មានចំនួនទឹកប្រាក់សរុប ២៤៥,២០០,រៀល៕

Page 11 of 15