កំពង់ស្ពឺ ៖នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា នៃក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិត្រពាំងឈូ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានផ្ដល់ប្រាក់ឧបត្ថម្ភដែលបានពីការរៃអង្គាសចំនួន ១៣៧,០០០រៀល ជូនសមាជិកសហជីពដែលកូនរបស់គាត់ទទួលមរណៈភាពក្នុងផ្ទៃ។ លោក នុច រ៉ុង តំណាងសហជីពសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសាររបស់បងស្រីផងដែរ៕