• English
  • ភាសាខ្មែរ
  • Chinese

ជីវប្រវត្តិសហភាព

១. ការកកើត និងប្រវត្តិសង្ខេប៖

  • សហភាពសហជីពសុភមង្គលកម្មករកម្ពុជា (Cambodia Confederation of Workers Fortunate - CCWF) ត្រូវបានបង្កើតឡើងដែលមានបញ្ជិកាលេខ៣១២១៨០០០៨ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិសេរីភាព និងអត្ថប្រយោជន៍របស់កម្មករនិយោជិតក្នុងព្រះរាជាណាចក្រកម្ពុជា។

  • សហភាពនេះដឹកនាំដោយ លោក លី វិចិត្រ ដែលជាប្រធានសហភាព

  • សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ក៏ជាសមាជិកពេញសិទ្ធិរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC)

  • គិតតាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា(CCWF) បានឆ្លងកាត់ចំនួន៣ អាណត្តិមកហើយ

  • អាណត្តិទី១    ២០១៨-២០២១ រយៈពេល ៣ឆ្នាំ ដឹកនាំដោយ លោក លី វិចិត្រ
  • អាណត្តិទី២    ២០២១-២០២៦ រយៈពេល ៥ឆ្នាំ ដឹកនាំដោយ លោក លី វិចិត្រ
  • អាណត្តិទី៣    ២០២៦-២០៣១ រយៈពេល ៥ឆ្នាំ ដឹកនាំដោយ លោក លី វិចិត្រ
  • គិតត្រឹមខែមេសា ឆ្នាំ២០២៦ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា មានចំនួនសមាជិកប្រមាណជា ៤១,៦៥៧ នាក់ ស្រី ២៩,៨៦១ នាក់ ក្នុងចំណោមសហជីពមូលដ្ឋានសរុបចំនួន ៩៦ នៅតាមបណ្តារោងចក្រ
  • កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ សហភាពទើបតែបានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកមកពីសហព័ន្ធសហជីពទាំង ៧ ក្រោមឱវាទ។

២. រចនាសម្ព័ន្ធ និងវិសាលភាពការងារ៖

បច្ចុប្បន្ន CCWF មានសហព័ន្ធសហជីពចំនួន ៧ ជាសមាជិក រួមមាន៖

  • សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា (CMUF) លោក លី វិចិត្រ​ ជាប្រធាន: មានសហជីពមូលដ្ឋានចំនួន ៤៩គោលដៅ មានសមាជិកសរុបចំនួន ២៩,៦២២ នាក់ (ស្រីចំនួន ២១,៣១០នាក់)​ ក្នុងនោះ រោងចក្រ សហគ្រាសដែលមាន MRS ចំនួន ១៤ក្រុមហ៊ុន និងរោងចក្រ សហគ្រាសដែលមាន CBA ចំនួន ១០ ក្រុមហ៊ុន ។

  • សហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា (CYUF) លោក ឡាយ ផល្លី ជាប្រធាន : មានសហជីពមូលដ្ឋាន ចំនួន ៩គោលដៅ មានសមាជិកសរុបចំនួន ២,៤២៦ នាក់ (ស្រីចំនួន ១,៧៦២ នាក់)​ ។

  • សហព័ន្ធសហជីពកម្លាំងចិត្តកម្មករកម្ពុជា (CWUF) លោក អឹុម ស៊ីថាត ជាប្រធាន: មានសហជីពមូលដ្ឋាន ចំនួន ៩គោលដៅ មានសមាជិកសរុបចំនួន ២,៣៧៨ នាក់ (ស្រីចំនួន ១,៧២២ នាក់)​

  • សហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា (CWUF) លោកស្រី ហ៊ុន រស្មី ជាប្រធាន: មានសហជីពមូលដ្ឋាន ចំនួន ១០គោលដៅ មានសមាជិកសរុបចំនួន ១,៨២៧ នាក់ (ស្រីចំនួន ១,៤០៧ នាក់)​ ក្នុងនោះរោងចក្រ សហគ្រាសដែលមាន MRS ចំនួន ១ក្រុមហ៊ុន

  • សហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា (CFUF) លោក លី សុផាន ជាប្រធាន: មានសហជីពមូលដ្ឋាន ចំនួន ៨គោលដៅ មានសមាជិកសរុបចំនួន ១,៤៣៥ នាក់ (ស្រីចំនួន ៨៧៧ នាក់)​ ក្នុងនោះរោងចក្រ សហគ្រាសដែលមាន MRS ចំនួន ១ក្រុមហ៊ុន។

  • សហព័ន្ធសហជីពកម្លាំងចិត្តយុវជនកម្ពុជា (CYUF) លោក អឹុម ឌីណា ជាប្រធាន: មានសហជីពមូលដ្ឋាន ចំនួន ៨គោលដៅ មានសមាជិកសរុបចំនួន ៣,៤៤៩ នាក់ (ស្រីចំនួន ២,៤០៥ នាក់)​

  • សហព័ន្ធសហជីពគាំទ្រកម្មករកម្ពុជា លោកស្រី រស់ លឹមអីុ ជាប្រធានស្ដីទី: មានសហជីពមូលដ្ឋាន ចំនួន ៣គោលដៅ មានសមាជិកសរុបចំនួន ៥២១ នាក់ (ស្រីចំនួន ៣៧៨ នាក់)​

៣. បេសកកម្ម និងសកម្មភាពចម្បង៖

  • ចូលរួមចំណែកក្នុងការអភិវឌ្ឍលក្ខខណ្ឌការងារសមរម្យ បង្កើនផលិតភាព និងជំនាញដល់កម្មករនិយោជិត។

  • សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករ។

  • បង្កើតកម្មវិធីពិសេសៗសម្រាប់កម្មករ និងមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ។

៤. ទំនាក់ទំនង និងទីស្នាក់ការ៖

  • អាសយដ្ឋាន៖ ផ្លូវជាតិលេខ២១ ក្នុងបុរីពិភពថ្មី២ ផ្លូវលេខ៩ ផ្ទះលេខ P206 ភូមិព្រែកសំរោង៣ សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល។

  • លេខទូរស័ព្ទ៖ 012 276 009 / 069 333 678។

  • អីុមែល info@ccwf-kh.org។