លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន២០០,០០០រៀលជូនសមាជិកសហជីពចំនួន២នាក់
កំពង់ស្ពឺ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២០០,០០០រៀល ជូនសមាជិកសហជីពចំនួន២នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល ក្នុងនោះរួមមាន៖ ១.ឈ្មោះ ឡុញ ចន្នី អត្តលេខ0980 បម្រើការងារផ្នែកQC មូលហេតុរៀបអាពាហ៍ពិពាហ៍។ ២.ឈ្មោះ ចាន់ ស្រីម៉ៅ អត្តលេខ1079 បម្រើការងារផ្នែកដេក្រុម3 មូលហេតុគ្រប់ខែសំរាល់កូន។ នាឱកាសនោះ លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក ក៏សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕
លិខិតថ្លែងអំណរគុណជូនចំពោះលោក អែម គឹមប៉ាត និង ភរិយាដែលបានចូលរួមឧបត្ថម្ភទឹកប្រាក់ជួយទៅដល់កងទ័ពជួរមុខនិងជនភៀសសឹក
ដោយមានការអំពាវនាវពីមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ-FWC លោក អែម គឹមប៉ាត និង ភរិយាបានឧបត្ថម្ភទឹកប្រាក់ចំនួន៤០,០០០រៀលដើម្បីជួយទៅដល់កងទ័ពខ្មែរនៅសមរភូមិជួរមុខដែលកំពុងធ្វើសឹកសង្គ្រាមយ៉ាងក្ដៅគគុកដើម្បីការពារទឹកដីកម្ពុជាពីការឈ្លានពានពីសំណាក់កងទ័ពសៀមតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជួយទៅដល់ប្រជាជនភៀសសឹកពីកន្លែងមានសង្គ្រាមទៅទីទួលសុវត្ថិភាព។ យើងខ្ញុំជាគណៈគ្រប់គ្រងមូលនិធីសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ-FWCសូមថ្លែងអំណរគុណជូនចំពោះលោក អែម គឹមប៉ាត និង ភរិយាដែលបានឧបត្ថម្ភថវិកាសម្រាប់ជួយដល់កងទ័ពខ្មែរជួរមុខនិងជនភៀសសឹកពីសង្គ្រាមឈ្លានពានសៀមមកលើទឹកដីខ្មែរចំនួន៤០,០០០រៀលដល់មូលនិធិសប្បុរធម៌ដើម្បីសុភមង្គលកម្មករដើម្បីយើងខ្ញុំយកទៅប្រើប្រាស់ក្នុងកម្មវិធីសប្បុរសធម៌ យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅនិងគោរពជូនពរចំពោះសប្បុរសជនទាំងអស់ប្រកបកិច្ចការរកស៊ីឳ្យរីកចម្រើននិងជួបប្រទះពុទ្ធពរទាំងបូនប្រការ៖វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ លេឌើ (ខេមបូឌា) ឯ.ក បានរៃអង្គាសទឺកប្រាក់ចំនួន២៣៥,២០០រៀលជូនកម្មការនីម្នាក់ដែលម្ដាយរបស់គាត់ទទួលមរណភាព
កំពង់ស្ពឺ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ លេឌើ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសទឹកប្រាក់ចំនួន២៣៥,២០០រៀលជូនដល់កម្មការិនីឈ្មោះ សាន់ រ៉ុន អត្តលេខA3.1139 បម្រើការងារផ្នែកដេរ មូលហេតុម្ដាយរបស់គាត់បានទទួលមរណភាព។ថវិការទាំងអស់បានមកពីក្រុមហ៊ុនហុន ធីហ្សឺ លេឌើ (ខេមបូឌា) ឯ.ក ឆ្លៀតឱកាសនោះតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហុន ធីហ្សឺ លេឌើ (ខេមបូឌា) ឯ.កសូមអរគុណដល់បងប្អូនកម្មករកម្មការិនីនៃក្រុមហ៊ុន ហុន ធីហ្សឺ លេឌើ (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែចូលរួមជាត្រូវការផ្ទាល់ខ្លួនតាមកម្លាំងសទ្ធាជ្រះថ្លាដល់បងប្អូននិងសូមជូនបុណ្យ។កុសលដល់បងប្អូនស្មើៗគ្នា


