ផ្សព្វផ្សាយ
សហព័ន្ធសហជីពទឹកចិត្តស្ត្រីកម្ពុជា រៃអង្គាសប្រាក់ឧបត្ថម្ភជូនសមាជិកាដែលជួបទុក្ខគ្រួសារ
កំពង់ស្ពឺ៖ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្ត្រីកម្ពុជា លោក សៅ វណ្ណី ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបចំការរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនីជាសមាជិកសហជីព ដើម្បីជួយសម្រាលទុក្ខលំបាកជូនលោកស្រី អ៊ុំ ង៉ែត (ផ្នែកដេរ ៤, អត្តលេខ ZB ០០៨៨) បន្ទាប់ពីម្តាយរបស់លោកស្រីបានទទួលមរណភាព។ការរៃអង្គាសនេះទទួលបានថវិកាសរុបចំនួន ១៤៧,២០០ រៀល ហើយត្រូវបានប្រគល់ជូនដល់គ្រួសារសពដោយផ្ទាល់។ តំណាងសហជីព ជួសមុខឱ្យគ្រួសារសព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់នៃក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក ដែលបានចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា និងសូមជូនពរឱ្យទទួលបាននូវបុណ្យកុសលស្មើៗគ្នា។
សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា រៃអង្គាសប្រាក់ឧបត្ថម្ភជូនសមាជិកដែលជួបទុក្ខគ្រួសារ នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានទីតាំងស្ថិតនៅក្នុងភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានរៀបចំការរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនីជាសមាជិកសហជីព ដើម្បីជួយសម្រាលទុក្ខលំបាកជូនលោក ជ្រិន ណុប(ផ្នែកទឹកថ្នាំ B1, អត្តលេខ 34326) ដែលត្រូវជាកូន បន្ទាប់ពីឪពុករបស់លោកបានទទួលមរណភាព។ ការរៃអង្គាសនេះទទួលបានថវិកាសរុបចំនួន ២៧៤,៨០០ រៀល ហើយត្រូវ បានប្រគល់ជូនដល់គ្រួសារសពដោយផ្ទាល់។ តំណាងសហជីព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់នៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលបានចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា និងសូមជូនពរឱ្យទទួលបាននូវបុណ្យកុសលស្មើៗគ្នា។
សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកថវិកាឧបត្ថម្ភជូនសមាជិក ៦នាក់ នៅខេត្តកំពង់ចាម
កំពង់ចាម៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា កញ្ញា ថុល ស្រីខួច តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ពីន យ៉ា លេឌើរ ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្ដកំពង់ចាម បាននាំយកប្រាក់ឧបត្ថម្ភទៅប្រគល់ជូនកម្មករ-កម្មការិនីជាសមាជិកសហជីពចំនួន ៦នាក់។ ពិធីប្រគល់ថវិកានេះ រួមមានសមាជិកាដែលបានសម្រាលកូនចំនួន ៥នាក់ និងសមាជិកដែលមានជំងឺកំពុងសម្រាកព្យាបាលចំនួន ១នាក់ ដោយម្នាក់ៗទទួលបានថវិកាឧបត្ថម្ភចំនួន ១០០,០០០ រៀល សរុបជាទឹកប្រាក់ទាំងអស់ចំនួន ៦០០,០០០ រៀល។ ក្នុងឱកាសនោះ តំណាងសហជីពក៏បានសម្តែងនូវការយកចិត្តទុកដាក់ និងជូនពរដល់បងប្អូនកម្មករ-និយោជិតទាំងអស់ឱ្យជួបតែសំណាងល្អ និងមានសុខភាពល្អគ្រប់ៗគ្នា។
សហព័ន្ធសហជីពគាំទ្រកម្មករកម្ពុជា ពាំនាំថវិកាឧបត្ថម្ភជូនកម្មកររងគ្រោះថ្នាក់បែកដៃ
ខេត្តកណ្ដាល៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោកស្រី រស់ លឹមអុី ប្រធានសហព័ន្ធសហជីពគាំទ្រកម្មករកម្ពុជា លោក ប៊ិន បញ្ញា ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន ហ្វូខឹស មេនូហ្វេកឆឺរីង ឯ.ក (ស្ថិតនៅភូមិទួលត្នោត ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល) បាននាំយកប្រាក់ឧបត្ថម្ភ និងថវិការៃអង្គាសទៅប្រគល់ជូនកម្មករនិយោជិតម្នាក់ដែលជាសមាជិកសហជីព។ កម្មករដែលទទួលបានការឧបត្ថម្ភនេះមានឈ្មោះ គន្ធា ភារ៉ុន (ភេទប្រុស អត្តលេខ ៥៧៣ ផ្នែកដេរ) ដែលបានជួបគ្រោះថ្នាក់បែកដៃ។ ថវិកាដែលបានប្រគល់ជូនរួមមាន៖ ថវិកាឧបត្ថម្ភពីសហព័ន្ធសហជីពគាំទ្រកម្មករកម្ពុជា៖ ចំនួន ៩០,០០០ រៀល ថវិកាបានមកពីការរៃអង្គាស៖ ចំនួន ៦០,០០០ រៀល សរុប៖ ១៥០,០០០ រៀល ក្នុងឱកាសនោះដែរ ក្រុមការងារសហជីពក៏បានជូនពរដល់បងប្អូនកម្មករនិយោជិតទាំងអស់ឱ្យជួបតែសំណាងល្អ និងទទួលបានផលបុណ្យស្មើៗគ្នា។
សហជីពទឹកចិត្តកម្មករកម្ពុជា ផ្តល់ថវិកាឧបត្ថម្ភជូនសមាជិកាសម្រាលកូន ២ រូប នៅក្រុមហ៊ុន អេ ជេ ថេក ស្ថាយ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោក ទិត សុភា រួមជាមួយក្រុមការងារសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេ ជេ ថេក ស្ថាយ ឯ.ក ដោយមានការអនុញ្ញាតពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានចុះនាំយកថវិកាឧបត្ថម្ភទៅប្រគល់ជូនដល់សមាជិកាសហជីពចំនួន ២ រូប ដែលទើបសម្រាលកូន។ នៅក្នុងឱកាសនោះ ក្រុមការងារបានប្រគល់ថវិកាឧបត្ថម្ភចំនួន ៩០,០០០ រៀល ក្នុងមួយម្នាក់ៗ សរុបជាទឹកប្រាក់ចំនួន ១៨០,០០០ រៀល ជូនដល់សមាជិកាទាំង ២ រូប ដើម្បីចូលរួមអបអរសាទរ និងសម្រាលចំណាយមួយផ្នែកក្នុងគ្រួសារ។ សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងនៅទីតាំងក្រុមហ៊ុន អេ ជេ ថេក ស្ថាយ ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅតាមបណ្តោយផ្លូវ ១៣០ ភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ការផ្តល់ជូននេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់សមាជិក-សមាជិកាយ៉ាងពិតប្រាកដ។
សហជីពទឹកចិត្តយុវជនកម្ពុជា រៃអង្គាសថវិកាជួយសម្រាលទុក្ខធុរៈសមាជិកដែលមានម្តាយជំងឺធ្ងន់ នៅក្រុមហ៊ុន ចុងវុី
ខេត្តតាកែវ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោក គឹម ទី តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ចុងវីុ (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក តំណាងឱ្យ លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា បានចុះប្រគល់ថវិកាឧបត្ថម្ភដែលបានមកពីការរៃអង្គាស ជូនដល់បងប្អូនកម្មករនិយោជិត ១ រូប ឈ្មោះ ហុិន សារ៉ា (អត្តលេខ ៧០២១៤ ផ្នែកវេចខ្ចប់)។ ការរៃអង្គាសថវិការក្សាមនុស្សធម៌នេះ ត្រូវបានធ្វើឡើងដើម្បីចូលរួមជួយសម្រាលទុក្ខធុរៈ ដោយសារម្តាយរបស់គាត់កំពុងមានជំងឺធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ថវិកាសរុបដែលបានប្រគល់ជូននាឱកាសនោះមានចំនួន ១៣៣,២០០ រៀល។ សកម្មភាពនេះ បានស្តែងឱ្យឃើញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កម្មករ-និយោជិតប្រចាំក្រុមហ៊ុន ចុងវុី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ-និយោជិតទាំងអស់ ដែលបានចូលរួមសហការ និងជួយរំលែកទុក្ខលំបាកជាមួយសហការី ហើយសូមជូនពរឱ្យបងប្អូនទាំងអស់មានសុខភាពល្អ សំណាងល្អ និងទទួលបានផលបុណ្យស្មើៗគ្នា។
សហជីពជំនឿចិត្តកម្មករកម្ពុជា នាំយកថវិកាឧបត្ថម្ភជូនសមាជិក ៣ រូប នៅក្រុមហ៊ុន អូសិន យូញៀន ស្ព័ត
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាត និងការចាត់តាំងពី លោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា, លោក ណាំ បុត្រ រួមជាមួយក្រុមការងារសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អូសិន យូញៀន ស្ព័ត (ខេមបូឌា) បានចុះនាំយកថវិកាឧបត្ថម្ភទៅប្រគល់ជូនដល់សមាជិក-សមាជិកា នៃសហជីពចំនួន ៣ រូប។ សកម្មភាពយកចិត្តទុកដាក់នេះ បានធ្វើឡើងនៅទីតាំងក្រុមហ៊ុន អូសិន យូញៀន ស្ព័ត (ខេមបូឌា) ដែលមានអាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ នៅក្នុងឱកាសនោះ ក្រុមការងារសហជីពបានប្រគល់ថវិកាឧបត្ថម្ភចំនួន ៩០,០០០ រៀល ក្នុងមួយម្នាក់ៗ សរុបជាទឹកប្រាក់ចំនួន ២៧០,០០០ រៀល ជូនដល់សមាជិកទាំង ៣ រូប ដើម្បីចូលរួមសម្រួល និងជួយសម្រាលទុក្ខធុរៈមួយផ្នែករបស់បងប្អូនកម្មករ-និយោជិត។ ការផ្តល់ថវិកាឧបត្ថម្ភនាពេលនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ និងការឈរនៅក្បែរដង្ហើមរបស់កម្មករ-និយោជិតយ៉ាងជិតស្និទ្ធពីសំណាក់ថ្នាក់ដឹកនាំសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា ក្នុងការការពារសិទ្ធិផលប្រយោជន៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់សមាជិកទាំងអស់។
សហជីព CCWF ប្រចាំក្រុមហ៊ុន ស៊ីនប៉ូ ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ-កម្មការិនីចំនួន ១៥នាក់ ដែលជួបបញ្ហាសុខភាព មាតុភាព និងមរណភាព
ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២៦ តំណាងសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា (CMUX) ប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ្វូតវ៉ែ ឯ.ក ដែលដឹកនាំដោយលោក សុខ វណ្ណ ប្រធានសហជីពមូលដ្ឋាន និងក្រុមការងារ ក្រោមការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធ និងលោក ឡាយ សំអូន អនុប្រធានសហព័ន្ធ បាននាំយកប្រាក់ឧបត្ថម្ភទៅប្រគល់ជូនដល់បងប្អូនកម្មករ-កម្មការិនីជាសមាជិកសរុបចំនួន ១៥នាក់។ ក្នុងនោះរួមមាន៖ ១. កម្មការិនីសម្រាលកូនចំនួន ០៩នាក់ ទទួលបាន ១២០,០០០ រៀល/ម្នាក់ ២. កម្មករ-កម្មការិនីមានជំងឺចំនួន ០៥នាក់ ទទួលបាន ១២០,០០០ រៀល/ម្នាក់ ៣. គ្រួសារកម្មករដែលទទួលមរណភាពចំនួន ០១នាក់ ទទួលបាន ២០០,០០០ រៀល ថវិកាឧបត្ថម្ភសរុបនៅក្នុងឱកាសនោះមានចំនួន ១,៨៨០,០០០ រៀល។ តំណាងសហជីពមូលដ្ឋានប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសហព័ន្ធដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់សមាជិក និងបានជូនពរដល់បងប្អូនកម្មករទាំងអស់ឱ្យមានសុខភាពល្អ និងសំណាងល្អគ្រប់ៗគ្នា។
សហជីព CMUY ប្រចាំក្រុមហ៊ុន យូ ជា ស៊ុន ស៊ូ ប្រូសេស៊ីង នាំយកថវិកាមនុស្សធម៌ជួយសម្រាលទុក្ខកម្មកររងគ្រោះថ្នាក់ចរាចរណ៍
កំពត៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ តំណាងសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន យូ ជា ស៊ុន ស៊ូ ប្រូសេស៊ីង ហ្វេកធើរីង ឯ.ក (CMUY) ដែលដឹកនាំដោយលោក ស៊ឹម ទោ ប្រធានសហជីពមូលដ្ឋាន ក្រោមការអនុញ្ញាតពី លោក លី វិចិត្រ ប្រធានសហព័ន្ធ បាននាំយកថវិកាមនុស្សធម៌ដែលបានរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក ប្រគល់ជូនដល់កម្មករឈ្មោះ ស៊ូ រ៉អែនី (ខ្សែរដេរ B2) ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ដើម្បីជួយសម្រាលបន្ទុកជីវភាព និងការព្យាបាល។ ថវិកាដែលបានប្រគល់ជូននាពេលនេះមានចំនួនសរុប ៣៤២,០០០ រៀល។ តំណាងសហជីព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករនិយោជិតទាំងអស់នៃក្រុមហ៊ុន យូ ជា ស៊ុន ស៊ូ ប្រសេស៊ីង (ស្ថិតនៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកឈូក ខេត្តកំពត) ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់បងប្អូនរួមការងារជួបទុក្ខលំបាក និងសូមជូនពរឱ្យបងប្អូនទាំងអស់មានសុខភាពល្អ និងសំណាងល្អគ្រប់ៗគ្នា។
សហជីព CCWF ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ នាំយកថវិកាមនុស្សធម៌ប្រគល់ជូនកម្មការិនីដែលមានទុក្ខជាទម្ងន់
កំពង់ស្ពឺ៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ តំណាងសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា (CCWF) ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលដឹកនាំដោយលោក សែ ចិត និងក្រុមការងារ ក្រោមការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធ បាននាំយកថវិកាមនុស្សធម៌ដែលបានរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក ប្រគល់ជូនដល់កម្មការិនី ចំរើន ស្រីណុច (ផ្នែក PE B&C) ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំក្នុងពិធីបុណ្យសពរបស់ម្ដាយបង្កើត។ ថវិកាដែលបានប្រគល់ជូននាពេលនេះមានចំនួនសរុប ២៦០,៧០០ រៀល។ តំណាងសហជីព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់នៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ (ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមសទ្ធាជ្រះថ្លា និងសូមជូនពរឱ្យបងប្អូនទាំងអស់ជួបប្រទះតែសេចក្តីសុខ និងទទួលបានផលបុណ្យកុសលស្មើៗគ្នា។
[ព័ត៌មានផ្លូវការ] ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ សម្រេចបាន ២១២ ដុល្លារក្នុងមួយខែ!
ភ្នំពេញ៖ ផ្អែកលើលទ្ធផលនៃការបោះឆ្នោតកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងឆ្នាំ២០២៧ ដែលទើបតែបានបញ្ចប់ លទ្ធផលផ្លូវការបានបង្ហាញថា សំឡេងភាគច្រើនបានគាំទ្រលើកម្រិត ២១០ ដុល្លារ ក្នុងចំណោមសំឡេងសរុប។ លទ្ធផលនៃការបោះឆ្នោតលម្អិតមានដូចខាងក្រោម៖ • កម្រិត ២១០ ដុល្លារ៖ ទទួលបាន ៤៧ សំឡេង • កម្រិត ២២៥ ដុល្លារ៖ ទទួលបាន ៣ សំឡេង • សំឡេងមិនបានការ៖ ១ សំឡេង ជាពិសេសបន្ថែមពីលើនេះ ដើម្បីជាការគាំទ្រ និងយកចិត្តទុកដាក់ដល់សុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន បន្ថែមជូន ២ ដុល្លារ បន្ថែមទៀត។ ជាលទ្ធផលសរុប ប្រាក់ឈ្នួលអប្បបរមាផ្លូវការសម្រាប់ឆ្នាំ២០២៧ គឺ ២១២ ដុល្លារ ក្នុងមួយខែ។ ដោយឡែក ចំពោះប្រាក់មធ្យោបាយធ្វើដំណើរ គឺត្រូវបានសម្រេច រក្សាចំនួន ២,៥ ដុល្លារ ដូចដើមដដែល។
សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ឆ្នាំ២០២៦-២០២៧
ភ្នំពេញ៖ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ឆ្នាំ២០២៦-២០២៧ នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលមានទីតាំងស្ថិតនៅអាគារលេខ ១២-១៤B ផ្លូវលេខ៣២A (២៧១) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នឹងចូលរៀន៖ ចូលរៀនលើកទី១៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លក្ខខណ្ឌទទួលអាហារូបករណ៍ គឺគ្រាន់តែព្រីនឯកសារខិតបណ្ណខាងក្រោមនេះ រួចបំពេញឈ្មោះ និងជ្រើសរើសជំនាញ ហើយយកឯកសារនេះប្រគល់ឱ្យវិទ្យាស្ថានខ្មែរជំនាន់ថ្មី៕
សភាសម្ព័ន្ធសហជីពជាតិកម្ពុជា រៀបចំពិធីអបអរសាទរបុណ្យសែនព្រះខែ លើកកម្ពស់មិត្តភាព និងការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានរៀបចំ ពិធីអបអរសាទរបុណ្យសែនព្រះខែ នៅទីស្នាក់ការសភាសម្ព័ន្ធសហជីពជាតិកម្ពុជា រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកគណៈកម្មាធិការកណ្ដាល-NACC តំណាងភាគីចិន អង្គការសង្គមស៊ីវិល សហជីពកម្ពុជា-ចិន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។ ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញ ការផ្លាស់ប្តូរវប្បធម៌ និងការពង្រឹងមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងការរួមគ្នារបស់អង្គការសង្គមស៊ីវិល និងសហជីពនៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន។ ក្នុងពិធីនេះ មានការចូលរួមពីលោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC លោក Liu Wenzhi ប្រធានការិយាល័យតំណាងមូលនិធិ Peaceland ប្រចាំកម្ពុជា និងបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ព្រមទាំងតំណាងសហជីពកម្ពុជា និងភាគីចិនជាច្រើនរូប។ ក្នុងដំណើរការកម្មវិធី បន្ទាប់ពីការថ្លែងសុន្ទរកថារបស់តំណាងសំខាន់ៗ អ្នកចូលរួមបានចូលរួមក្នុង សកម្មភាពអនុវត្តផ្ទាល់នៃការធ្វើនំសែនព្រះខែ ដោយមានការណែនា...
សហជីពកម្ពុជា (NACC & CCTU) សហការជាមួយ VGCL បើកវគ្គបណ្តុះបណ្តាលពង្រឹងភាពជាអ្នកដឹកនាំសហជីពឆ្លាតវៃនៅទីក្រុងហូជីមិញ
(ទីក្រុងហូជីមិញ)៖ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំកំពូលនៃសហជីពកម្ពុជា រួមមាន លោក គឹម ចាន់សំណាង ប្រធាន NACC និង លោក ឈិន សូនី ប្រធាន CCTU បានដឹកនាំប្រតិភូ និងសិក្ខាកាមចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលប្រចាំឆ្នាំ ស្តីពីការអភិវឌ្ឍសមាជិក ការបង្កើតសហជីពមូលដ្ឋាន និងការងារត្រួតពិនិត្យ តាមដាន ដែលសហការរៀបចំឡើងដោយសហព័ន្ធការងារវៀតណាម (VGCL) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ថ្លែងមតិស្វាគមន៍បើកកម្មវិធីយ៉ាងកក់ក្តៅ លោកស្រី ថាយ ធូសឿង (Thai Thu Xuong) អនុប្រធាន VGCL បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការ ចំណងសាមគ្គីភាព និងការលើកកម្ពស់សកម្មភាព ព្រមទាំងជំនាញសហជីពរវាងប្រទេសទាំងពីរ។ លោកស្រីបានគូសបញ្ជាក់ពីតម្រូវការចាំបាច់ក្នុងការពង្រឹង និងពង្រីកសហជីពតាមរោងចក្រសហគ្រាសតាមបែបសម័យទំនើប និងការស្វែងរកដំណោះស្រាយសមស្របដើម្បីរក្សាទំនាក់ទំនងវិជ្ជាជីវៈល្អនៅកន្លែងការងារ។ ជាមួយគ្នានេះ លោកស្រីបានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ចូលរួមយ៉ាងសកម្ម និងម្ចាស់ការក្នុងការសិក្សា ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ការងារជាក់ស្តែងរវាងប្រទេសទាំងពីរ ដើម្បីផ្តល់ចំណេះដឹង ជំនាញថ្មីៗបន្ថែម និងរួមគ្នារកដំណោះស្រាយប្រ...
ប្រតិភូសហជីពកម្ពុជា ចូលរួមពិធីបើកវគ្គបណ្ដុះបណ្ដាលនិងផ្លាស់ប្តូរបទពិសោធន៍សហជីពកម្ពុជា-វៀតណាម
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក លី វិចិត្រ អនុប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា លោក អ៑ុន ដារ៉ា អនុប្រធានសភាសម័្ពន្ធសហជីពជាតិកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ លោក ឡាយ ផល្លី អគ្គហេរញ្ញិកសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាអនុប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ព្រមទាំងប្រតិភូសហជីពកម្ពុជាជាច្រើនរូបទៀត បានអញ្ជើញចូលរួមក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាល និងផ្លាស់ប្តូរបទពិសោធន៍សហជីពកម្ពុជា-វៀតណាម ដែលប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ វគ្គបណ្ដុះបណ្ដាល និងផ្លាស់ប្តូរបទពិសោធន៍នេះ មានគោលបំណងលើកកម្ពស់ចំណេះដឹង និងពង្រឹងសមត្ថភាពដល់មន្ត្រីសហជីព ព្រមទាំងផ្តល់ឱកាសដល់ប្រតិភូសហជីពនៃប្រទេសទាំងពីរ ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗពាក់ព័ន្ធនឹងការងារសហជីព។ តាមរយៈការបណ្ដុះបណ្ដាល និងការផ្លាស់ប្តូរបទពិសោធន៍នេះ ភាគីសហជីពកម្ពុជា-វៀតណាម ក៏មានឱកាសពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្កើនការយល់ដឹងទៅវិញទៅមក ក្នុងការរួមចំណែកលើកកម្ពស់ការងារសហជីព និងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករ-និយោជិត។
សហជីពប្រចាំក្រុមហ៊ុន អេច ស៊ីនដា ស៊ូ ផ្តល់ប្រាក់ឧបត្ថម្ភជូនសមាជិកដែលមានជំងឺធ្ងន់ចំនួន ២នាក់
ខេត្តកណ្តាល៖ ការយកចិត្តទុកដាក់លើសុខទុក្ខ និងសុខមាលភាពសមាជិក! កាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និងលោក ឡាយ សំអូន អនុប្រធានសហព័ន្ធ លោក សឹម ឧត្តម ប្រធានសហជីពមូលដ្ឋាន ព្រមទាំងក្រុមការងារប្រចាំក្រុមហ៊ុន អេច ស៊ីនដា ស៊ូ (ខេមបូឌា) ឌីវេឡុបម៉ិន ឯ.ក (ស្ថិតនៅភូមិព្រែកដួង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ) បាននាំយកប្រាក់ឧបត្ថម្ភសរុបចំនួន ១៨០,០០០ រៀល ទៅប្រគល់ជូនសមាជិកសហជីពចំនួន ០២ នាក់ ដែលកំពុងមានជំងឺធ្ងន់ ដោយក្នុងម្នាក់ៗទទួលបាន ៩០,០០០ រៀល។ នាឱកាសនោះ តំណាងសហជីពបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសហព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងសុខទុក្ខរបស់កម្មករនិយោជិត ព្រមទាំងបានជូនពរឱ្យសមាជិកដែលឈឺឆាប់ជាសះស្បើយ និងមានសុខភាពល្អឡើងវិញគ្រប់ៗគ្នា។
សហជីពប្រចាំក្រុមហ៊ុន ចុងវុី (ខេមបូឌា) ផ្តល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីពដែលសម្រាលកូន
ខេត្តតាកែវ៖ ការយកចិត្តទុកដាក់លើសុខទុក្ខ និងអត្ថប្រយោជន៍សមាជិក! កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ លោក គឹម ទី តំណាងសហជីពប្រចាំក្រុមហ៊ុន ចុងវុី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក (ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ) តំណាងឱ្យលោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា បានប្រគល់ប្រាក់ឧបត្ថម្ភចំនួន ៦០,០០០ រៀល ជូនដល់សមាជិកសហជីពម្នាក់ដែលបានស្នើសុំច្បាប់សម្រាលកូន។ តំណាងសហជីព ក៏បានសម្តែងនូវការអបអរសាទរ និងបានជូនពរឱ្យមាតា និងទារកទើបនឹងកើតមានសុខភាពល្អបរិបូរណ៍ ព្រមទាំងជួបតែសេចក្តីសុខ និងសំណាងល្អក្នុងគ្រួសារ។
សហជីពប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) នាំយកថវិកាឧបត្ថម្ភជិត ៥០ម៉ឺនរៀល ជូនកម្មការិនីដែលរងគ្រោះថ្នាក់ចរាចរណ៍
ខេត្តកំពង់ស្ពឺ៖ ការយកចិត្តទុកដាក់ និងការចែករំលែកក្នុងគ្រាអាសន្ន! កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ជូ រ៉ាគីន ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) បែក ឯ.ក (ស្ថិតនៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង) បាននាំយកថវិកាឧបត្ថម្ភសរុបចំនួន ៤៨៩,០០០ រៀល ទៅប្រគល់ជូនលោកស្រី នៅ វឿន កម្មការិនីផ្នែកដេរ Group 7 (អត្តលេខ ០១៦៨៤) ដែលបានរងគ្រោះថ្នាក់ចរាចរណ៍។ ប្រភពថវិកាឧបត្ថម្ភសរុបនេះ រួមមាន៖ ក្រុមហ៊ុន អេនយូ (ខេមបូឌា) បែក ឯ.ក៖ ចំនួន (២០០,០០០ រៀល) នាយកក្រុមហ៊ុន៖ ចំនួន ១០ Module (១០០,០០០ រៀល) ប្រធានរោងចក្រ៖ ចំនួន ៨ Module (៨០,០០០ រៀល) ថវិការៃអង្គាសពីបងប្អូនកម្មករ-កម្មការិនី៖ ចំនួន ១០៩,០០០ រៀល តំណាងសហជីព ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន និងបងប្អូនកម្មករនិយោជិតទាំងអស់ ដែលបានរួមគ្នាបរិច្ចាគថវិកាជួយសម្រាលទុក្ខលំបាករបស់សហការី និងបានជូនពរឱ្យអ្នកជំងឺឆាប់ជាសះស្បើយ និងមានសុខភាពល្អឡើងវិញ។
សហជីពប្រចាំក្រុមហ៊ុន មីឡានណា រៃអង្គាសថវិកាចូលរួមរំលែកទុក្ខកម្មករដែលបាត់បង់ឪពុក
ខេត្តកំពង់ស្ពឺ៖ ទឹកចិត្តអាណិតស្រឡាញ់ និងការចែករំលែកក្នុងគ្រាលំបាក! កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ក្រុមការងារសហជីពមូលដ្ឋានប្រចាំក្រុមហ៊ុន មីឡានណា លេឌេីវែរ អឹម អេហ្វ វ៉ាយ (ខេមបូឌា) ឯ.ក (ស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគង់ពិសី) បាននាំយកថវិកាមនុស្សធម៌ដែលបានរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក ទៅប្រគល់ជូនលោក ង៉ែត វណ្ឌី កម្មករផ្នែកដេរ (អត្តលេខ ២៦០២០២២) ដែលបានជួបទុក្ខទម្ងន់ដោយសារឪពុកបង្កើតបានទទួលមរណភាព។ ថវិកាសរុបដែលបានប្រគល់ជូននាឱកាសនោះមានចំនួន ២១៧,១០០ រៀល ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងជំនួសទឹកចិត្តសប្បុរសធម៌របស់សហការីទាំងអស់នៅក្នុងរោងចក្រ។ តំណាងសហជីព ក៏បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលបានរួមគ្នាបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា និងបានជូនពរឱ្យបងប្អូនទាំងអស់ទទួលបាននូវបុណ្យកុសលស្មើៗគ្នា។
សហជីពប្រចាំក្រុមហ៊ុន ខេនផាក ឧបត្ថម្ភថវិកាជិត ១.៥លានរៀល ជូនសមាជិកចំនួន ១២នាក់
ខេត្តកណ្តាល៖ ការយកចិត្តទុកដាក់លើសុខទុក្ខ និងផលប្រយោជន៍សមាជិក! កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ចិក សន ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក (ស្ថិតនៅភូមិចំការស្លែង ឃុំព្រៃព្រួច ស្រុកអង្គស្នួល) បានផ្តល់ថវិកាឧបត្ថម្ភសរុបចំនួន ១,៤៤០,០០០ រៀល ជូនដល់បងប្អូនកម្មករ-កម្មការិនីជាសមាជិកចំនួន ១២ នាក់ ដោយម្នាក់ៗទទួលបាន ១២០,០០០ រៀល។ សមាជិកដែលទទួលបានការឧបត្ថម្ភរួមមាន៖ រៀបអាពាហ៍ពិពាហ៍៖ ចំនួន ០៨ នាក់ សម្រាលកូន៖ ចំនួន ០៤ នាក់ តំណាងសហជីព ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបានជូនពរឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ជួបប្រទះតែសេចក្តីសុខ សុខភាពល្អ និងសំណាងល្អគ្រប់ៗគ្នា។


