កំពង់ស្ពឺ៖នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក យ៉ាវ សាវណ្ណ និងលោកស្រី លៀង ស្រីហៀង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានផ្ដល់ប្រាក់ឧបត្ថម្ភបានចំនួន ៣០២,២០០រៀលជូនសមាជិកដែលកំពុងទុក្ខលំបាកដូចជា៖
១ ឈ្មោះ ជួង ផាន អត្តលេខBW0297 ផ្នែកប្រធានក្រុមដេរ មូលហេតុម្ដាយទទួលមរណៈភាព ទទួលបានប្រាក់ឧបត្ថម្ភពីការរៃអង្គាសចំនួន ១៤០,០០០រៀល
និងទី២ ឈ្មោះ សួន សុខគា អត្តលេខBW1259 ផ្នែកដេរ ក្រុមតូច មូលហេតុឪពុកទទួលមរណៈភាព ទទួលបានប្រាក់ឧបត្ថម្ភពីការរៃអង្គាសចំនួន ១៦២,២០០រៀល
ជាមួយគ្នានោះផងដែរ លោក យ៉ាវ សាវណ្ណ និងក្រុមការងារ តំណាងកម្មករប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក សូមចូលរួមរំលែកទុក្ខគ្រួសារនៃសព និងសូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែមានសទ្ធាជ្រះថ្លាចូលរួមជាថវិការដើម្បីជួយដល់សមាជិកសហជីពយើង និងសូមជូនបុណ្យកុសល្យដែលបានកើតឡើងដល់សមាជិក និងបងប្អូនកម្មករ-កម្មការិនីទាំងអស់គ្នាផងដែរ៕