កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជានិងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានឧបត្ថម្ភទឹកប្រាក់ចំនួន១,៩២០,០០០រៀលជូនសមាជិកសហជីពចំនួន១៦នាក់ដោយក្នុងមួយនាក់ទទួលបានទឹកប្រាក់ចំនួន១២០,០០០រៀល ក្នុងនោះរួមមាន៖
- អ្នករៀបអាពាពិពាហ៍ចំនួន ៥នាក់
- អ្នកសម្រាលកូនចំនួន ៩នាក់
- អ្នកឈឺលើសពីមួយសប្ដាហ៍មានចំនួន ២នាក់
ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.កសូមថ្លែងអំណរគុណទៅដល់លោក លី វីចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

















