• English
  • ភាសាខ្មែរ
  • Chinese

លោក អឿន កុសល តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៊ីនធើណេសិនណល (ខេអេច) ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៩៦០,០០០រៀល ជូនសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ លោក អឿន កុសល តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៊ីនធើណេសិនណល (ខេអេច) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៩៦០,០០០រៀល ជូនសមាជិកសហជីពចំនួន ៨នាក់ ដូចខាងក្រោម៖

១ សមាជិកដែលសម្រាលកូន មានចំនួន ៥នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០រៀល សរុបប្រាក់ឧបត្ថម្ភចំនួន ៦០០,០០០រៀល

២ សមាជិកដែលរៀបអាពាហ៍ពិពាហ៍មានចំនួន ២នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០រៀល សរុបប្រាក់ឧបត្ថម្ភចំនួន ២៤០,០០០រៀល

និងទី៣ សមាជិកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១នាក់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០រៀល។

អត្ថបទទាក់ទងដទៃទៀត