• English
  • ភាសាខ្មែរ
  • Chinese

ក្រុមការងារតំណាងសហជីព ជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក បានរៃអង្គាសទឹកប្រាក់ចំនួន៣៦០,០០០រៀលជូនទៅដល់សមាជិកសហជីពម្នាក់ដែលម្ដាយរបស់គាត់បានទទួលមរណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធជំនឿចិត្តកម្មករកម្ពុជា តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសទឹកប្រាក់ចំនួន៣៦០,០០០រៀលជូនសមាជិកសហជីពម្នាក់ ឈ្មោះមៅ សុគី អត្តលេខ22.92S មូលហេតុម្តាយគាត់បានទទួលមរណៈភាព។ ថវិការទាំងអស់បានមកពីការរៃអង្គាសទឹកប្រាក់ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក។

ឆ្លៀតឱកាសនោះតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក សូមជូនពរឳ្យប្អូនស្រីឆាប់ជាសះស្បើយនិងសូមអរគុណដល់លោក លី សុផាន ប្រធានសហព័ន្ធជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពនិងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបុណ្យកុសលស្មើរៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត