កំពង់ស្ពឺ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជានិងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានឧបត្ថម្ភទឹកប្រាក់ចំនួន១៧២,០០០រៀលជូនដល់ប្អូនស្រីម្នាក់ដែលម្ដាយរបស់គាត់បានទទួលមរណភាព។ ថវិការទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក។
ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.កសូមអរគុណទៅដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិកដែលតែងតែបរិចាកទឹកប្រាក់ផ្ទាល់ខ្លួននិងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងបានកុសលផលបុណ្យគ្រប់ៗគ្នា៕



