• English
  • ភាសាខ្មែរ
  • Chinese

លោក យ៉ាវ សុវណ្ណ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក បានឧបត្ថម្ភថវិការជូនដល់សមាជិកដែលដាក់ច្បាប់លំហែមាតុភាពនិងកូនឈឺចំនួន៤នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក​ យ៉ាវ សុវណ្ណ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៦៤៦,០០០រៀលទៅដល់សមាជិកចំនួន៤នាក់ ដោយក្នុងនោះរួមមាន៖

​១.​ឈ្មោះ ហួន រដ្ឋា អត្តលេខ BW2766 មូលហេតុកូនឈឺ ទទួលបានប្រាក់សរុបចំនួន ១៩៣,០០០រៀល។

២.ឈ្មោះ ក្រិចលាភ អត្តលេខ BW0705  មូល​ហេតុសម្រាលមាតុភាព  បម្រើការងារនៅផ្នែកតុកាត់ ទទួលបានប្រាក់សរុបចំនួន ១០០,០០០រៀល។

៣. ឈ្មោះ ស្រីមួយ អត្តលេខ BW1507 មូល​ហេតុសម្រាលមាតុភាព  បម្រើការងារផ្នែកQA ទទួលបានប្រាក់សរុបចំនួន ១០០,០០០រៀល។

៤. ឈ្មោះ ឌុបសារ៉ន អត្តលេខ0809  បម្រើការងារផ្នែកវះកាត់ត្រចៀក ទទួលបានប្រាក់ចំនួន ១០០,០០០រៀលនិងប្រាក់ឧបត្ថម្ភពីបងប្អូនកម្មករ កម្មការិនីបន្ថែមចំនួន ១៥៣,០០០រៀល  សរុបបានប្រាក់ចំនួន ២៥៣,០០០ រៀល។

ឆ្លៀតឱកាសនោះ លោក យ៉ាវ សុវណ្ណ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ​ កម្មការិនីប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត