កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ លោក អ៉ឹម ចាន់ថៃ ជាប្រធានសហជីពជំនឿចិត្ដកម្មករកម្ពុជា និងក្រុមការងារ ប្រចាំរោងចក្រ ឡូរិន ហ៊្វូតវែរ ឯ.ក ស្ថិតនៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានយកប្រាក់ឧបត្ថម្ភដល់បងប្អូនឆ្លងទន្លេចំនួន ៤នាក់ និងគ្រោះថ្នាក់ចរាចរណ៍ ១នាក់ សរុបទាំងអស់មានចំនួន៥នាក់ ដោយក្នុងមួយនាក់ទទួលបានប្រាក់ឧបត្ថម្ភចំនួន៩០,០០០រៀល។ សរុបទឹកប្រាក់ទាំងអស់មានចំនួន ៤៥០,០០០រៀល៕