• English
  • ភាសាខ្មែរ
  • Chinese

លោក យ៉ាវ សុវណ្ណ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក បានឧបត្ថម្ភថវិកាជូនដល់សមាជិកដែលដាក់ច្បាប់លំហែមាតុភាពចំនួន២នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក​ យ៉ាវ សុវណ្ណ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ ។ បានផ្ដល់ប្រាក់ឧបត្ថម្ភទៅដល់សមាជិកចំនួន២នាក់ដែលសម្រាលមាតុភាព ដោយក្នុងនោះរួមមាន៖

​១.​ឈ្មោះ ឈិត សារឹម អត្តលេខBW1545 ក្រុម 26។

២.ឈ្មោះ ស៊យ រ៉ន អត្តលេខBW1843 ក្រុ13។

ឆ្លៀតឱកាសនោះ លោក យ៉ាវ សុវណ្ណ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ​ កម្មការិនីប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕