កំពង់ស្ពឺ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១៨៤,៨០០រៀល ជូនសមាជិកសហជីព២នាក់ ក្នុងនោះរួមមាន៖
១.ឈ្មោះ អុល មករា ភេទប្រុស អត្តលេខL.មុខងារដេរ.A7 មូលហេតុប្រពន្ធរបស់គាត់បានព្យាបាលជំងឺនិងវះកាត់ ថវិកាប្រគល់ជូនគាត់មានចំនួន១០១,៤០០រៀល ។
២.ឈ្មោះ ស្រេង ធារី ភេទស្រី អត្តលេខGS0203 មុខងារផ្នែកបែង មូលហេតុគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ថវិកាប្រគល់ជូនគាត់មានចំនួន៨៣,៤០០រៀល។
នាឱកាសនោះ លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក(ខេមបូឌា)ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕