• English
  • ភាសាខ្មែរ
  • Chinese

ក្រុមការងារសហជីពប្រចាំរោងចក្រ ស៊ីអិនឌឺហ្រ្គី នាំយកប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករ-កម្មការិនី ៧នាក់ ក្នុងឱកាសរៀបអាពាហ៍ពិពាហ៍ និងសម្រាលបុត្រ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារសហជីពប្រចាំរោងចក្រ ស៊ីអិនឌឺហ្រ្គី បាននាំយកថវិកាឧបត្ថម្ភរបស់សហជីព ទៅប្រគល់ជូនបងប្អូនកម្មករ-កម្មការិនី សរុបចំនួន ៧នាក់ ដើម្បីចូលរួមអបអរសាទរ និងជួយសម្រាលបន្ទុកជីវភាពគ្រួសារ។

នៅក្នុងសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យនោះ ថវិកាឧបត្ថម្ភត្រូវបានបែងចែកជូនដល់កម្មករនិយោជិតដែលរៀបអាពាហ៍ពិពាហ៍ចំនួន ៣នាក់ ស្មើនឹងទឹកប្រាក់សរុប ៣៦០,០០0 រៀល និងផ្ដល់ជូនកម្មការិនីដែលសម្រាលបុត្រ (លំហែមាតុភាព) ចំនួន ៤នាក់ ស្មើនឹងទឹកប្រាក់សរុប ៤៨០,០០០ រៀល។ តាមរយៈការយកចិត្តទុកដាក់នេះ បងប្អូនកម្មករនិយោជិតម្នាក់ៗទទួលបានថវិកាចំនួន ១២០,០០០ រៀល ដូចៗគ្នា ដែលសរុបជាទឹកប្រាក់រួមទាំងអស់មានចំនួន ៨៤០,០០០ រៀល។

តំណាងក្រុមការងារសហជីពប្រចាំរោងចក្រ ស៊ីអិនឌឺហ្រ្គី ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំសហព័ន្ធសហជីព និងបានប្រសិទ្ធពរជ័យមង្គលជូនដល់បងប្អូនកម្មករនិយោជិតទាំងអស់ សូមឱ្យជួបតែសេចក្ដីសុខ សុភមង្គលក្នុងគ្រួសារ និងទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចការងារគ្រប់ៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត