• English
  • ភាសាខ្មែរ
  • Chinese

សហភាពសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកថវិកាឧបត្ថម្ភជូនកម្មករ-កម្មការិនី ១១នាក់ នៅក្រុមហ៊ុន ហុន ធីហ្សឺ ហ៊្វុងលេឌើរ

កំពង់ស្ពឺ៖ នាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក លី វិចិត្រ ប្រធានសហភាពសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពបានពាំនាំនូវថវិកាឧបត្ថម្ភលើកទឹកចិត្ត ទៅប្រគល់ជូនដល់កម្មករ-កម្មការិនី សរុបចំនួន ១១ នាក់ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុន ហុន ធីហ្សឺ ហ៊្វុងលេឌើរ (ខេមបូឌា) ឯ.ក (ស្ថិតនៅផ្លូវជាតិលេខ ៤ គីឡូម៉ែត្រលេខ ៦៨ ភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ)។
ការឧបត្ថម្ភនេះ ត្រូវបានធ្វើឡើងដើម្បីសម្រាលបន្ទុក របស់បងប្អូនកម្មករ ក្នុងនោះរួមមាន៖
១. អ្នកសម្រាលកូន៖ ចំនួន ៤ នាក់
២. អ្នករៀបអាពាហ៍ពិពាហ៍៖ ចំនួន ៧ នាក់
ថវិកាឧបត្ថម្ភ៖ ម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ៩០,០០០ រៀល ដែលសរុបជាទឹកប្រាក់រួមមានចំនួន ៩៩០,០០០ រៀល។
សកម្មភាពមនុស្សធម៌នេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកម្មករ-កម្មការិនីពីសំណាក់ថ្នាក់ដឹកនាំសហភាពសហជីព ក្នុងការជួយជ្រោមជ្រែងសមាជិករបស់ខ្លួននៅគ្រប់កាលៈទេសៈ។

 

អត្ថបទទាក់ទងដទៃទៀត