• English
  • ភាសាខ្មែរ
  • Chinese

លោកស្រី ឆាវ ផល្លា តំណាងសហជីពកម្លាំងចិត្ដយុវជនកម្ពុជា នៃក្រុមហ៊ុន ហូលលី វេល ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន១២០,០០០រៀល ជូនសមាជិកសហជីព២នាក់

កណ្ដាល៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ឌីណា ប្រធានសហព័ន្ធសហជីពកម្លាំងចិត្ដយុវជនកម្ពុជា លោកស្រី ឆាវ ផល្លា តំណាងសហជីពកម្លាំងចិត្ដយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ហូលលី វេល ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.ក ដែលមានអាសយដ្ឋាននៅភូមិស្វាយ ជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល ជូនសមាជិកសហជីពចំនួន២នាក់ដែលទើបនឹងសម្រាលកូន ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន៦០,០០០រៀល ក្នុងនោះរួមមាន៖

១. ឈ្មោះ វ៉េត វ៉ា ភេទស្រី អត្តលេខ0704 ក្រុមចលត័។

២. ឈ្មោះ អិត លិន ភេទស្រី អត្តលេខ2179 ក្រុម12។

នាឱកាសនោះ លោកស្រី ឆាវ ផល្លា តំណាងសហជីពកម្លាំងចិត្ដយុវជនកម្ពុជា នៃក្រុមហ៊ុន ហូលលី វេល ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក អ៊ឹម ឌីណា ប្រធានសហព័ន្ធសហជីពកម្លាំងចិត្ដយុវជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត